Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនអង្គុយរៀន ម៉ែឡានកិនស្លាប់

 កូនអង្គុយរៀន ម៉ែឡានកិនស្លាប់

ខេត្តព្រះសីហនុ ៖ ជារឿងដ៏គួរឱ្យសង្វេគបំផុត ខណៈដែលក្មេងស្រីតូចម្នាក់ កំពុងតែអង្គុយរៀនក្នុងថ្នាក់សុខៗ មានអ្នកជិតខាង មកសុំគ្រូយកចេញពីរៀន ដោយប្រាប់ថាម្តាយរបស់ក្មេងស្រី ត្រូវរថយន្តកិនស្លាប់ លុះគ្រាន់តែឮ គ្រូប្រាប់ដំណឹងដ៏អកុសលនេះ ក្មេងស្រីតូចបានស្រែកទ្រហោយំផ្អើលពេញថ្នាក់ ធ្វើឱ្យមិត្តភក្តិ និងអ្នកគ្រូស្លុត ចិត្តអាណិតជាពន់ពេក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ផ្លូវប៉ូឡូវ៉ៃ កែងផ្លូវ លេខ៣០១ ម្តុំកាស៊ីណូប៉ឡាយ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ស្ត្រីរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះគង់ ស្រីណែល មានស្រុកកំណើតនៅឃុំចេក ស្រុកស្វាយរៀង ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះឈ្មោះ គង់ ស្រីណែល ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1I-5743 ពីជើង ទៅត្បូង តាមបណ្តោយ ផ្លូវ៣០១ លុះមកដល់ចំណុចផ្លូវបែកជាបួន ត្រង់ចំណុចស្តុប ប៉ឡាយ កែងនឹងផ្លូវ៣០១ ក៏ឈប់រង់ចាំដើម្បីឆ្លងផ្លូវ ខណៈពេលនោមានរថយន្តដឹកដីធុនធំ ចំនួន២គ្រឿង បើកវ៉ាជែងគ្នា ដោយ ១គ្រឿង ម៉ាក Scanai ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 3F-4316 រេចង្កូតមកបុកនិងកិនពីលើស្ត្រីរងគ្រោះ និងម៉ូតូ អូសជាង១០ម៉ែត្រ រហូតទៅមុខ លែងរួច បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ ធ្លាយគ្រឿងក្នុងចេញមកក្រៅ យ៉ាងរន្ធត់បំផុត ចំណែកអ្នកបើកបររ ថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការវាស់ វែង រួចអូសយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំ ធ្វើការដោះស្រាយបន្តតាមនីតិវិធី។

ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃ ណី។

អ្វីដែលគួរឱ្យសង្វេគ និងរន្ធត់ចិត្តបំផុតនោះ គឺបន្ទាប់ពីកើតមានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើរួចហើយ អ្នកជិតខាងស្ត្រីរងគ្រោះ បានស្រូតដំណើរទៅសាលារៀន ដែលកូនស្រីរបស់ស្ត្រីរងគ្រោះកំពុងរៀន ដើម្បីសុំអ្នក គ្រូ យកកូនស្រីជនរងគ្រោះត្រឡប់ទៅផ្ទះមុន លុះគ្រាន់តែគ្រូប្រាប់ដំណឹងថាម្តាយត្រូវរថយន្តកិនស្លាប់ ស្រាប់ តែក្មេងស្រីរងគ្រោះ បានស្រែកទ្រហោយំផ្អើលពេញថ្នាក់រៀន ជាហេតុធ្វើឱ្យទាំងមិត្តភក្តិរួមថ្នាក់ និងអ្នកគ្រូ តក់ ស្លុតចិត្ត ហូរទឹកភ្នែកដោយមិនដឹងខ្លួនគ្រប់គ្នា៕

RELATED ARTICLES