Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសកម្មជន LDP ឡានបុកស្លាប់ក្បែរចម្ការខឹម វាសនា

សកម្មជន LDP ឡានបុកស្លាប់ក្បែរចម្ការខឹម វាសនា

ខេត្តសៀមរាប ៖ បុរសម្នាក់ ដែលគេស្គាល់ថាជាសកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ត្រូវបានរថយន្ត ១គ្រឿង បើកបុក បណ្តាលឱ្យបាត់បង់ជីវិតនៅក្បែរចម្ការលោកខឹម វាសនា ស្ថិតនៅជើង ភ្នំគូលែន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១៥នាទីព្រលប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ២៦៤១ ត្រង់ចំណុចមុខទីបញ្ជាការស្រាល ប្រចាំការចម្ការ ១២ហិកតារ របស់ក្រុម LDP ស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី។

បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះម៉ៃ ធី អាយុ៥៩ឆ្នាំ ជាសកម្មជន LDP របស់លោកខឹម វាសនា មានលំនៅ ភូមិខ្នាចរមាស់ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ ដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសាន សេងហ៊ួត ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក VOLVO ពាក់ស្លាក លេខ 3F-9718 បើកបរដោយឈ្មោះសាន សេងហ៊ួត ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ត្រង់ ចំណុចកើតហេតុខាងលើ បានជ្រុលបុកជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ពោធិ៍ សាត់ 1G-5469 បើកបរដោយឈ្មោះម៉ៃ ធី  កំពុងធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត យ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូ បានបាត់បង់ជីវិតនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាអ្នកបើកបរ និងបានធ្វើការវាស់វែងទីតាំងកើតហេតុ រួចអូស យករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES