Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃក្បាលកូន១អង្រែ ខឹងប្រដៅអត់ស្តាប់

វ៉ៃក្បាលកូន១អង្រែ ខឹងប្រដៅអត់ស្តាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ខឹងកូនមិនស្តាប់បង្គាប់ ក៏ផ្ទុះកំហឹង ទាញអង្រែបុកគ្រឿង សំពងក្បាលកូន ប្រុស បណ្តាលឱ្យរយះហូរឈាមស្រោចខ្លួន រងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះ ភ្លាមៗ ចំណែកបុរសជាឪពុក ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

ជនដៃដល់ជាឪពុកដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ូ ហូយ អាយុ៥១ឆ្នាំ។ ចំណែកជនរងគ្រោះ ជាកូនប្រុស មានឈ្មោះហ៊ីង ប្រហើស ភេទប្រុស អាយុ២៣ឆ្នាំ។ ទាំង២នាក់ឪពុកកូន មានលំនៅ ភូមិត្រពាំង ថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា មុនពេលកើតហេតុ បុរស ជាឪពុកឈ្មោះអ៊ូ ហូយ បានដើរទៅមើលម្តាយក្មេកឈ្មោះសៅ មត់ ដែលកំពុងដេកឈឺនៅនឹងកន្ទេល នៅផ្ទះ របស់ម្តាយក្មេក ស្ថិតក្នុងភូមិ-ឃុំជាមួយគ្នា។ លុះពេលទៅដល់ ក៏ឃើញកូនប្រុសរបស់ខ្លួនឈ្មោះហ៊ីង ប្រហើស ដេកនៅទីនោះដែរ ទើបមិនទាន់ទាំងបានសួរសុខទុក្ខម្តាយក្មេកផង បុរសជាឪពុក ក៏ងាកទៅស្តីបន្ទោសកូនប្រុស ពីរឿងដើរហើរមិនចូលផ្ទះ លុះក្រោយពីស្តីប្រដៅក្នុងនាមជាឪពុក តែកូនហាក់មិនសូវស្តាប់បង្គាប់ ទើបធ្វើឱ្យ បុរសជាឪពុកខឹងសម្បា ក៏ស្ទុះទាញអង្រែបុកគ្រឿង មានរាងមូល ប្រវែង០,៣២ម៉ែត្រ នៅលើតុបាយ (ក្រោមផ្ទះ ម្តាយក្មេក) សំពងទៅលើកូនប្រុស ១អង្រែ ត្រូវចំក្បាលផ្នែកខាងលើ បណ្តាលឱ្យរបួសបែកក្បាលហូរឈាម ស្រោចខ្លួនតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះជាកូនប្រុស ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល របួសភ្លាមៗ។ បន្ទាប់មក កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយចារ បានចុះដល់ កន្លែងកើតហេតុ និងនាំខ្លួនជនដៃដល់មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីធ្វើការសាកសួរ និងរៀប ចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES