Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនសិស្ស កាប់លោកសង្ឃ ៤កាំបិត

កូនសិស្ស កាប់លោកសង្ឃ ៤កាំបិត

ខេត្តកំពង់ធំ ៖ យុវជនឈាមរាវ ជាកូនសិស្សលោកម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយព្រះសង្ឃ ១អង្គ រហូតផ្ទុះជាអំពើហិង្សា ទាញកាំបិតកាប់ព្រះសង្ឃ ចំនួន៤កាំបិត បណ្តាលឱ្យព្រះសង្ឃរងរបួសធ្ងន់ និងត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ករណីកូនសិស្សលោក កាប់ព្រះសង្ឃ ៤កាំបិតនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៥៥នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបរិវេណវត្តស្ពឺជើង ស្ថិតក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង។ រហូតមក ដល់វេលាម៉ោង ៧និង៥១នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចតាមបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ បាន នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង។

ជនបង្កហេតុដែលកាប់ព្រះសង្ឃ ចំនួន៤កាំបិត និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមី ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាកូនសិស្សលោក ស្នាក់ក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង និងមានស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង។ ចំណែកព្រះសង្ឃរងគ្រោះ មានព្រះនាម ផាន សុភាក់ ព្រះជន្ម៣២វស្សា គង់នៅក្នុងវត្តស្ពឺជើង ស្ថិតនៅក្នុងទីតាំងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ១១និង៥៥នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចវត្តស្ពឺជើង ស្ថិតនៅភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង មានករណី អំពើហិង្សាដោយចេតនាមួយ បង្កឡើងដោយជនសង្ស័យឈ្មោះមី ម៉ៃ ជាកូនសិស្សលោក បានយកកាំបិតកាប់ ព្រះសង្ឃព្រះនាម ផាន សុភាក់ គង់នៅក្នុងវត្តស្ពឺជើង ចំនួន៤កាំបិត (កញ្ចឹងក ចំនួន២កាំបិត ដៃ ១កាំបិត និងកំ ភួនជើង ១កាំបិត) បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ប្រភពដដែល បន្តថា មូលហេតុដែលនាំឱ្យឈានដល់ការប្រព្រឹត្តអំពើហិង្សា កាប់ព្រះសង្ឃបែបនេះ គឺដោយសារ តែជនសង្ស័យមានជម្លោះពាក្យសម្តីជាមួយព្រះសង្ឃរងគ្រោះ ទើបបណ្តាលឱ្យកើតមានហិង្សាបែបនេះតែម្តង។ ហើយក្រោយកើតហេតុភ្លាមៗ ជនដៃដល់បានរត់ គេចខ្លួនបាត់ ចំណែកព្រះសង្ឃរងគ្រោះ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីទទួលបានករណីខាងលើនេះ និងក្រោយពីមានបទបញ្ជាលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរ បាលខេត្តកំពង់ធំ លោកវរសេនីយ៍ទោ ជឹម រីណា អធិការស្តីទី នគរបាលស្រុកស្ទោង បានដឹកនាំកម្លាំងអធិការ ដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ទ្រា និងប៉ុស្តិ៍កំពង់ចិនជើង រួមទាំងកម្លាំងប្រជាការពារ ចុះធ្វើ ការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះមី ម៉ៃ បាន នៅត្រង់ចំណុច វាលស្រែមួយកន្លែង ស្ថិតក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង កាលពីវេលាម៉ោង ៧និង៥១នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES