Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមកង់បីឈ្លោះគ្នា ច្រានទ្រូងអ្នកកាសែត ចេញមុខ សុំទោស

ក្រុមកង់បីឈ្លោះគ្នា ច្រានទ្រូងអ្នកកាសែត ចេញមុខ សុំទោស

ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នករត់ម៉ូតូកង់បី ចំនួន២ក្រុម បានកើតមានជម្លោះបែកផ្សែង ពីរឿងដណ្តើមម៉ូយគ្នា រហូតឈានដល់លើកផ្តួលម៉ូតូកង់បីរបស់ភាគីម្ខាងទៀត លុះក្រុមអ្នកកាសែតទៅថត យកព័ត៌មាន ត្រូវក្រុមអ្នក រត់ម៉ូតូកង់បី បង្ករឿងឈ្លោះ ជេរប្រមាថ រុញច្រានទ្រូង រហូតក្រុមអ្នកសារព័ត៌មានទៅដាក់ពាក្យបណ្តឹងសុំអន្តរា គមន៍ពីសមត្ថកិច្ច ហៅទៅសម្របសម្រួល ទើបភាគីអ្នករត់ម៉ូតូកង់បី បានទទួលស្គាល់កំហុស និងសុំទោសអ្នក សារព័ត៌មាន។

ករណីជម្លោះបែកផ្សែងរវាងក្រុមអ្នករត់ម៉ូតូកង់បី រហូតរាលដាលដល់ទាំងក្រុមអ្នកកាសែតទៀតនេះ បានកើត ឡើង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចអគារ AK97 ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុង ប៉ោយប៉ែត។

តាមប្រភពពីក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានទទួលព័ត៌មានមថា មានករណី ទំនាស់គ្នារវាងអ្នករត់ម៉ូតូកង់បី ២ក្រុម រឿងដណ្តើមម៉ូយគ្នា ដោយក្រុមម្ខាងបានលើកផ្តួលម៉ូតូកង់បី ១គ្រឿង របស់ក្រុមម្ខាងទៀត បណ្តាលក្រឡាប់ផ្ងារជើង ទើបពួកគាត់ បានចេញទៅថតរូបភាព យកព័ត៌មាន។ លុះពេល ទៅដល់ ត្រូវភាគីម៉ូតូកង់បីម្ខាង ដែលជាក្រុមសមាគម បញ្ចេញចរិតកាច បានជេរប្រមាថ និងរុញច្រានទ្រូង។

ក្រោយពីរងនូវការជេរប្រមាថ និងរុញច្រានទ្រូងបែបនេះ ទើបក្រុមអ្នកសារព័ត៌មាន ចំនួន៣អង្គភាព ដែលបាន ទៅថតយកព័ត៌មាននៅពេលនោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរជ្រៅ ដើម្បីឱ្យជួយរកយុត្តិធម៌។អ្នកសារព័ត៌មានទាំងនោះនិយាយថា ទំនាស់រវាងក្រុមម៉ូតូកង់បី និងក្រុមសមាគម ធ្លាប់ប្រទូសរ៉ាយគ្នា២ទៅ ៣ដងមកហើយ នៅពេលដែលខាងសមាគម មករករឿងអ្នករត់ម៉ូតូកង់បីក្រៅសមាគម ដោយចោទថាមក ដណ្តើមម៉ូយគេ។

ជុំវិញរឿងរ៉ាវជំលោះខាងលើនេះ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទ កាល័យនាយករដ្ឋមន្ត្រី និងសមត្ថកិច្ច មានគរបាល និងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទៅកន្លែងកើតហេតុ ហើយសុំឱ្យមន្ត្រីជំនាញរកដំណោះស្រាយ ដើម្បីបញ្ចប់បញ្ហា ដោយក្រុមម៉ូតូកង់៣ ខាងសមាគម បានសុំទោស អ្នកសារព័ត៌មាន ជាសាធារណៈ ក្រោមការសម្របសម្រួលពីសមត្ថកិច្ច។

លោកប៉ាន់ ខែមប៊ុនថន នាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលចុះសម្របសម្រួលទំនាស់ខាងលើ បានបញ្ជាក់ ថា ទំនាស់រវាងម៉ូតូកង់បីទាំងពីរក្រុម គឺសុំឱ្យ ១ក្រុម ៨គ្រឿង ចូលទៅដឹកនៅចំណុចអគារស្នាក់នៅរបស់ភ្ញៀវ បើ សិនជាកើតមានបញ្ហាអសន្តិសុខ ប៉ះពាល់សណ្តាប់ធ្នាប់ទៀត នឹងមានវិធានការតាមច្បាប់៕

RELATED ARTICLES