Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួនស្ត្រីអ្នកជំនួញអនឡាញ ឆបោកប្រាក់

ឃុំខ្លួនស្ត្រីអ្នកជំនួញអនឡាញ ឆបោកប្រាក់

ភ្នំពេញ ៖ ស្ត្រីអ្នកជំនួញរកស៊ីលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានលោក ហម ម៉េងសែ អនុប្រធាន សាលាដំបូង និងជាចៅក្រមស៊ើបសួរ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកប្រាក់។ស្ត្រីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន និងត្រូវតុលាការសម្រេចឃុំខ្លួននោះ មានឈ្មោះធូ លីតា អាយុ២៨ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅផ្ទះលេខ១២៩ច ផ្លូវលេខ៤ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមដីកាបង្គាប់ឱ្យឃុំខ្លួន បានដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទឆបោក ប្រព្រឹត្តនៅរាជ ធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រម ព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា លោកហម ម៉េងសែ អនុប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់សមត្ថកិច្ចនាំខ្លួនស្ត្រីឈ្មោះ ធូ លីតា ដើម្បីយកទៅសាក សួរ លើពាក្យបណ្តឹងឆបោក។

ដីកាបង្គាប់ឱ្យនាំខ្លួននោះ បានធ្លាក់ដល់ដៃសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល រាជធានី ភ្នំពេញ ដែលបានយកទៅអនុវត្ត ទើបនៅរសៀលថ្ងៃទី១៥ ខែកញ្ញា កម្លាំងនគរបាលព្រហ្មទណ្ឌ បានរកឃើញ និងនាំខ្លួនជនសង្ស័យទៅប្រគល់ជូនចៅក្រមស៊ើបសួរ បន្ទាប់ពីជននេះបានគេចខ្លួនមួយរយៈ។ លុះពេលសមត្ថកិច្ចនាំជនសង្ស័យទៅដល់ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឃុំខ្លួនស្ត្រីត្រូវចោទ ខាងលើ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នាល្ងាចថ្ងៃដដែលនោះតែម្តង៕

RELATED ARTICLES