Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំថើបសង្សារចាស់ សង្សារថ្មីវ៉ៃ១ដៃ

បន្លំថើបសង្សារចាស់ សង្សារថ្មីវ៉ៃ១ដៃ

ភ្នំពេញ ៖ សង្សារវ័យក្មេងមួយគូ បានចូលទៅផឹកស៊ីរាំលេងក្នុងក្លឹបរាត្រីមួយកន្លែង យីហោ នឹក Ex (ដែលល្បី មានរឿងវាយតប់ កាប់ចាក់គ្នាមិនឈប់) លុះក្រោយមក ខាងស្រីបានជួបសង្សារចាស់ បានដើរមកសុំជល់កែវ រួចបន្លំថើប១ខ្សឺត ជាហេតុធ្វើឱ្យយុវជនជាសង្សារថ្មី ភ្ទុះភ្លើងប្រណ្ឌ ស្ទុះទៅទះកំផ្លៀងសង្សារចាស់ ១ដៃ ធ្វើឱ្យ កើតមានជម្លោះបែកផ្សែង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុង ហាងនឹក Ex មានទីតាំងស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពពីយុវជនដែលជាសង្សារចាស់ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបខ្លួនបានចូលផឹកស៊ីនៅ ក្នុងហាងនឹក Ex ស្រាប់តែបានឃើញនារីដែលជាអតីតសង្សារចាស់ រួចខ្លួនបានទៅជល់កែវជាមួយនាងស្រាប់ តែមានយុវជនម្នាក់ដែលជាសង្សារថ្មីរបស់នាង កើតចិត្តប្រចណ្ឌ ក៏មកប្រើហិង្សា រុញច្រាននិងវាយតប់ មកលើ រូបខ្លួនតែម្តង ធ្វើឱ្យផ្អើលដល់សន្តិសុខនៅក្នុងហាងនឹក Ex ក៏បាននាំចេញមកខាងក្រៅ។តាមសម្តីរបស់ក្រុមសន្តិសុខបម្រើការងារនៅខាងក្នុងហាងនឹក Ex បានបញ្ជាក់ថា យុវជនដែលជាសង្សារចាស់ គឺជាអ្នកបង្ករឿង ប៉ុន្តែមិនបានប្រើហិង្សាអ្វីនៅក្នុងហេតុការណ៍នោះទេ គ្រាន់តែមានជម្លោះពាក្យសម្តីតែប៉ុណ្ណោះ ។

ដោយឡែក តាមប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់ថា មុនកើតហេតុ គឺភាគីយុវជនជាសង្សារចាស់បានជួប អតីតសង្សារខ្លួននៅក្នុងក្លឹប ដែលបានចូលទៅផឹកស៊ីជាមួយសង្សារថ្មី លុះក្រោយមក សង្សារចាស់រូបនោះ បានដើរទៅសុំជល់កែវជាមួយនារីជាអតីតសង្សារ រួចក៏បន្លំថើបនាង១ខ្សឺត ទើបបុរសជាសង្សារថ្មី ផ្ទុះកំហឹង ក៏ទះកំផ្លៀង ១ដៃ កើតជារឿងផ្អើលឈុលពេញក្នុងក្លឹបតែម្តង និងត្រូវសន្តិសុខចូលអន្តរាគមន៍នាំចេញមកក្រៅ។ ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានចុះមកដល់ទីតាំងកើតហេតុ រួចនាំខ្លួនយុវជនជាសង្សារចាស់ និងយុវជនជាសង្សារថ្មី ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការ សាកសួរ និងសម្របសម្រួល៕

RELATED ARTICLES