Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងប្រចណ្ឌ វ៉ៃសង្សារ បញ្ច្រកសាំង

ភ្លើងប្រចណ្ឌ វ៉ៃសង្សារ បញ្ច្រកសាំង

ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនារីជាសង្សារ នៅក្នុង ភោជនីយដ្ឋាន មួយកន្លែង ដោយមូលហេតុផ្តើមចេញពីភ្លើងប្រចណ្ឌ រហូតផ្ទុះជាអំពើហិង្សាវាយដំ ចាប់បញ្ច្រកសាំង បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនសង្ស័យត្រូវ បានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រើហិង្សា វ៉ៃបញ្ច្រកសាំងនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ្វ័ង គួហ្វា អាយុ៥៤ឆ្នាំ ជាជនជាតិចិន មុខរបរមិនពិត ប្រាកដ មានលំនៅ ខេត្តហ្វូជៀន ប្រទេសចិន។ ចំណែកស្ត្រីរងគ្រោះជាសង្សារ មានឈ្មោះជុំ វឌ្ឍនា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពី ប្រជាពលរដ្ឋ រាយការណ៍ថា នៅចំណុចភោជនីយដ្ឋាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានករណីហិង្សាដោយចេតនាមួយ បានកើតឡើង ដោយមានបុរសជាជនជាតិចិនម្នាក់ បានប្រើហិង្សាវាយ ដំសង្សាររបស់ខ្លួន។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងបាននាំខ្លួនបុរសជាជនជាតិចិនខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយនារីរងគ្រោះជាសង្សារ បញ្ច្រក សាំងប្រាកដមែន ដោយមូលហេតុប្រចណ្ឌសង្សាររបស់ខ្លួនជាមួយនឹងអ្នកផ្សេង។ជនរងគ្រោះត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលមិត្តភាពកម្ពុជា-ចិន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។  រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES