Tuesday, November 19, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ស្នេហាគ្មានឧបសគ្គ តែអត់ដំណឹងរៀបការ

អ៊ីវ៉ា ៖ស្នេហាគ្មានឧបសគ្គ តែអត់ដំណឹងរៀបការ

ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ទើបតែបង្ហាញគូស្នេហ៍ថ្មីរយៈពេល៤ខែ ប៉ុណ្ណោះ ក្រោយ​លាក់​លៀមអស់រយៈពេលជាង៧ឆ្នាំ (២០១៦-២០២៣) ។ការព្រមបញ្ចេញមុខម្ចាស់​បេះដូងនៅ​ពេលនេះមិន​មែន​សុខៗស្រីនាថ ស្ម័គ្រចិត្តធ្វើបែបនេះឡើយ តែដោយសារអនា​គតស្វាមី​នាង​លោកលី សេងហួរ ម្ចាស់ក្លឹប​បាល់ទាត់សៀមរាបយូណាយធីត មិនព្រម​សាង​ស្នេហ៍ដោយបិតបាំង​តទៅទៀតទើបធ្វើឲ្យតារាសាច់​សខ្ចី​ទ័លច្រក។​ចំពោះលទ្ធផលដែល​លោក​សេងហួរ ទទួលបានក្រោយលាតត្រដាងស្នេហ៍អ៊ីវ៉ា ជាសាធារណៈ​នោះគឺលោកលែង​បារម្ភខ្លាចមានប្រុសផ្សេងៗទៀតតាមញ៉ែស្រីស្អាតរូបនេះទៀតហើយ ព្រោះគ្រប់គ្នាបានដឹង​ថា​ពេ​ល​នេះស្រីនាថ មានម្ចាស់ចិត្ត មិនមែនបេះដូងនៅទំនេរ។​ចំណែកលោក”ប”ដែល​ជាថៅកែ​ក្លឹប និងហាង​បញ្ចាំដ៍ធំមួយនៅក្រុងសៀមរាប និងជាប្អូនមន្រ្ដីធំផ្កាយ៣ម្នាក់ដែលតាមស្នេហ៍​ស្រី​នាថ ជាច្រើនឆ្នាំមក​ហើយ​នោះពេលនេះមនុស្សជំនិតរបស់​ថៅកែបានបង្ហើប​ប្រាប់អ្នកយក​ព័តមានយើងថាប្អូនមន្រ្ដីធំរូបនោះ​បានដក​ខ្លួនចេញទៅហើយ ទោះជាបើធ្វើការប្រៀប​ធៀប​រវាង​ទ្រព្យ​សម្បត្តិរបស់លោកនិងម្ចាស់ក្លឹបបាល់ទាត់នោះ​លោកគ្មានចំណុចក្រោមផ្នែក​ណា​មួយ​ក្ដី តែស្រីនាថ ផាត់ចោលសថៅកែ ជ្រើសរើសម្ចាស់ក្លឹបបាល់ទាត់ព្រោះ​នាងមិនចូល​ចិត្តប្រុស​ពូកែប្រចណ្ឌ។

ប្រភព​បាន​ឲ្យ​ដឹងថាអ៊ីវ៉ា និងលោកលី សេងហួរ បានក្លាយទៅ​ជាគូ​ដណ្ដឹងគ្នាទៅហើយ ប្រសិនបើគ្មាន​អ្វីប្រែ​ប្រួលទេ អ្នកទាំងពីរនឹងរៀបការនៅឆ្នាំ២០២៤ ខាង​មុខនេះហើយតាមសំណើររបស់​លោក​​អ៊ូ វ៉ាវ ដែលមិន​ចង់​ឃើញកូនស្រីរបស់លោកមានប្ដី ហើយលោកបានកូនប្រសារ​មក​ជំនួសដៃជើង។ចំណែកស្រីនាថ វិញធ្លាប់​គិតថានាងចង់រៀប​ការនៅអាយុ៣០ឆ្នាំ គឺនៅឆ្នាំ២​០២៣ នេះព្រោះយល់ថាមនុស្សស្រីអាយុ​ប៉ុណ្ណេះមិនចាស់ ឬក្មេងពេកទេ តែម៉ាល្មម តែនៅ​ឆ្នាំនេះនាងបែជាមិនហ៊ានគ្រងឈុតកូនក្រមុំមែនទែនទៅវិញ ព្រោះតែខ្លាចប៉ៈ​ពាល់ដល់អាជីព​ចម្រៀង​របស់ខ្លួននេះឯង ដោយសារតែមានតារាមិន​តិច​នាក់​ទេ ពេលរៀបការប្ដីរួចលែងសូវ​ស្ទុះ​ទៅមុខទៀត។ប៉ុន្ដែលោកវ៉ាវ វិញមិនយល់បែបនេះឡើយ​លោក​ថាតារា​គេគាំទ្រ​នៅលើ​សម្ថ​ភាព ហេតុនេះ​លោកថាទោះជា​មានប្ដីហើយក៍ដោយឲ្យតែនៅ​ច្រៀងសម្ដែងបានល្អគឺនៅតែមានអ្នក​ស្រលាញ់ចូលចិត្តដូចដើម​អីចឹង។តែលោកថាផ្ទុយទៅវិញរឿងដែលទុកជីវិតនៅលីវយូពេកទៅវិញទេដែលធ្វើឲ្យអត់ប្រយោជន៍ ព្រោះ​មនុស្ស​ស្រីប្រៀបដូចជាផ្ការីកលំអងកាលណាក៍រោយ​ស្រពោនទៅវិញនោះ​ជា​ច្បាប់​ធម្មជាតិ។

 មើលទៅអ៊ីវ៉ា គ្មានលែសណាទៀតអាចពន្យាពេលការប្ដីតទៅទៀតនោះទេ ព្រោះមិន​មែនតែលោកវ៉ាវនោះទេ ដែលជម្រុញឲ្យនាងរៀបការនៅឆ្នាំក្រោយនេះ តែលោកហួរ ក៍ចង់​ដឹកដៃគូស្នេហ៍ក្រាបផ្ទឹមឲ្យបានឆាប់កាន់តែល្អ ហេតុនេះហើយបើស្រីនាថ ប្រឆាំងជាមួយ​មនុ​ស្ស​២នាក់​នេះគឺនាងហាក់ដូចជាធ្វើឲ្យឪពុកផង គូណ្ដឹងផងមិន​យល់​ស្រប​តាមនាងទៀត​ឡើយ​។

 ក្រៅពីអ៊ីវ៉ា តារាដែលធ្លាប់សាងស្នេហ៍លាក់បាំងបានយូបំផុតមានដូចជាសុខ ពិសី និងសុខ ស្រីនាង ជាដើម ហើយរហូតមកដល់ពេលនេះមានតែស្រីនាថ ម្នាក់ប៉ុណ្ណោះដែល​មាន​ដំណឹងរៀបការប្ដីមុនរៀមច្បងទាំងពីរ ហេតុនេះមិនយូទេតារាចម្រៀងសាន់ដេរូបនេះ​នឹងក្លាយទៅជាថៅកែស្រីក្លឹបបាល់ទាត់សៀមរាបយូណាយធីត ជាមិនខាន។ដោយឡែក​សម្រាប់​អាជីពចម្រៀងវិញស្រីនាថ នៅតែបន្ដច្រៀងឲ្យផលិតកម្មសាន់ដេដោយ​គ្មាន​កុងត្រា​ឡើយ ទោះជាមុននេះមានព័តមានថាថោន ,Galaxy  និងហង្សមាសចង់អូសទាញនាងទៅ​ធ្វើជាសមាជិក​របស់ពួកគេក្ដី។ប្រភពបានឲ្យដឹងថាអ៊ីវ៉ា ភ័យខ្លាចការប្ដូរទ្រនុំចាស់ផ្លាស់​ទៅទ្រនុំ​ថ្មីនាងមិនត្រូវបានស្ថិតក្នុង​គោល​ដៅដែលគេនឹងលើកតំកើង ទើបស្រីស្រស់មិនហ៊ានប្រថុយ ។ម្យាងទៀតថៅកែសាន់ដេក៍បានផ្ដល់សិទ្ធិ​ពិសេស​ឲ្យនាងដែរ តាមរយៈការមាន​សិទ្ធ​ច្រៀង​តែបទណាដែលខ្លួននាងស្រលាញ់ចូលចិត្ត បើបទដែលមិន​ពេញចិត្ត​អាចបដិសេធ​ច្រៀង​បានគ្រប់ពេល។

 អ្នកជំនាញសិល្បៈបានលើកឡើងថាអ៊ីវ៉ា នឹងមានទីផ្សារចម្រៀងប្រែប្រួល ប្រសិន​បើ​នាងចូលGalaxy ឬហង្ស​មាសព្រោះនាងមានដៃគូថ្មី។ប៉ុន្ដែលោកវ៉ាវ ថាស្រីនាថ នឹងធ្វើការ​ទៅតាម​ពេលវេល ពោលគឺមិនមែនតាំង​ចិត្ត​ថាច្រៀង​ឲ្យសាន់ដេរហូតនោះទេ តែកូនស្រីលោក​បាន​ចាត់​ទុកសាន់ដេដូចជាឪពុកម្ដាយទី២ ព្រោះនាង​ល្បី​ដល់សព្វថ្ងៃដោយសារតែផលិតកម្ម​នេះបណ្ដុះបណ្ដាលនិងជ្រោមជ្រែងរហូតមក ហើយសាន់ដេក៍មិនធ្លាប់​កាត់​លុយ​ភាគរយ​ពី​តារា​ដែរ ព្រោះថៅកែចង់ឲ្យកូនចៅលោកមានបាន៕

RELATED ARTICLES