Friday, March 14, 2025
Homeព័ត៌មានជាតិក្រមុំស្ទាវ​ខឹង​បង​ស្តី​បន្ទោស​រឿង​ដើរលេង​យប់ ចង​កស្លាប់

ក្រមុំស្ទាវ​ខឹង​បង​ស្តី​បន្ទោស​រឿង​ដើរលេង​យប់ ចង​កស្លាប់

ខេត្តស្វាយរៀង ៖ នារីវ័យក្មេងម្នាក់ ព្រោះតែតូចចិត្តនឹងបងស្តីបន្ទោសពីរឿងចូលចិត្តដើរលេង មិនសូវជួយការ​ងារ​ផ្ទះឪពុកម្តាយ ស្រាប់ តែរត់ទៅសំងំចងកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ដេក របស់ខ្លួន ស្ថិតក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុយ ក្រុង​បាវិត។

នារីវ័យក្មេងចិត្តខ្លាំងគំនិតខ្លី ដែលចងក ធ្វើអត្តឃាតនោះ មានឈ្មោះសំ លក្ខណា អាយុ ១៧ឆ្នាំ មានលំនៅក្នុង​ភូមិ​​កើត​ហេតុខាងលើ។

តាមសម្តីបុរសឈ្មោះម៉ាន់ ណូយ អាយុ ៥៣ឆ្នាំ ត្រូវជាឪពុករបស់នារីរងគ្រោះ បាន រៀបរាប់ប្រាប់ថា កូនស្រី​របស់​គាត់ម្នាក់នេះ ជា មនុស្សចូលចិត្តដើរហើរចោលផ្ទះពពាក់ពពូន ជាមួយមិត្តភក្តិមិនសូវលោះថ្ងៃឡើយ ចំណែក ការងារក្នុងផ្ទះមិនសូវយកចិត្តទុកដាក់ជួយជំនួស ដៃជើងឪពុកម្តាយនោះទេ។

បុរសជាឪពុកនារីរងគ្រោះ បន្តថា លុះមក ដល់យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ក្រោយ ពីឃើញកូនស្រីនេះ​ត្រឡប់មកពីដើរលេងយប់ ជ្រៅពេក ទើបបងរបស់នាងទ្រាំមិនបាន ក៏ស្តី បន្ទោស២-៣ម៉ាត់ ពីរឿងដែលនាង​ចូលចិត្ត ដើរលេង មិនជួយធ្វើការងារផ្ទះ។ ក្រោយពី ត្រូវបងស្តីបន្ទោសរួចមក កូនស្រីនេះ បានដើរ ចូលទៅក្នុង​បន្ទប់ដោយមិននិយាយស្តីអ្វីទាំង អស់។ ចំណែកក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍ និងស្មានដល់ថា កូនស្រី​នេះ អាចនឹងមានគំនិត ខ្លី រហូតដល់ថ្នាក់បញ្ចប់ជីវិតបែបនេះឡើយ។

ឪពុកនារីរងគ្រោះ បានឱ្យដឹងទៀតថា លុះ ក្រោយពីកូនស្រីសំងំក្នុងបន្ទប់កន្លះម៉ោងមិន ព្រមចេញមកក្រៅសោះ ទើបពួកគាត់នឹកសង្ស័យ ក៏ដើរទៅហៅ តែមិនឮសូរសំឡេងឆ្លើយតប សោះ ទើបនាំគ្នាទម្លាយទ្វារចូលទៅមើល ស្រាប់ តែប្រទះឃើញកូនស្រីបានចងកស្លាប់បាត់ទៅ ហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះ មកជួយ​អន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា នារីរងគ្រោះរូបនេះ​ពិតជាចងកធ្វើអត្តឃាត ប្រាកដមែនដោយប្រើក្រណាត់ចងកភ្ជាប់ជាមួយ នឹងធ្នឹមបន្ទប់។ មូលហេតុក៏ព្រោះតែ​នារីរងគ្រោះ តូចចិត្តនឹងបងស្តីបន្ទោសពីរឿងដើរលេងមិន ជួយធ្វើការងារផ្ទះ។

សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES