Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងជិះម៉ូតូខ្ទាតថ្ម ទាញចម្ពាមកៅស៊ូបាញ់

ខឹងជិះម៉ូតូខ្ទាតថ្ម ទាញចម្ពាមកៅស៊ូបាញ់

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ កំពុងជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែត្រូវក្មេងទំនើង ១ក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយចម្ពាមកៅស៊ូ និងខ្សែក្រវាត់ បានដេញបាញ់ និងវាយ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ដោយចោទថា ជនរងគ្រោះបានជិះម៉ូតូខ្ទាតថ្មត្រូវពួកគេ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចជំ នាញស្រាវជ្រាវចាប់ខ្លួនបានចំនួន២នាក់ ខណៈបក្ខពួកផ្សេងទៀត បានរត់គេចអស់។ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ក្រុមទី១៤ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអឿន លីហួរ ភេទប្រុស មានលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល និងទី២-ឈ្មោះឈឿន វ៉ាន់ឆាយ ភេទប្រុស រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល។ ចំណែកជនរងគ្រោះ មានឈ្មោះឆោម ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុក បាណន់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលស្រុកថ្មគោលបានទទួ លពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះឆោម ឆៃយ៉ា ដោយបានប្តឹងទៅលើក្មេងទំនើង ១ក្រុម មានគ្នាប្រមាណ ពី ៥-៦នាក់ ជិះម៉ូតូ ៣គ្រឿង ថាបានធ្វើសកម្មភាពប្រើប្រាស់ខ្សែក្រវាត់ និងចម្ពាមកៅស៊ូ វាយនិងបាញ់មកលើខ្លួន បណ្តាលឱ្យរងរបួសត្រង់កំភួនដៃខាងស្តាំ ម្រាមដៃខាងឆ្វេង និងចង្កេះខាងឆ្វេង កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៤ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល។

ក្រោយទទួលបណ្តឹងខាងលើ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ័នគរបាលរដ្ឋបាលតាម៉ឺន ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ៣រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ (១-ឈ្មោះអឿន លីហួរ និង២-ឈ្មោះ ឈឿន វ៉ាន់ឆាយ( មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានធ្វើ សកម្មភាពប្រើប្រាស់ខ្សែក្រវាត់ និងចម្ពាមកៅស៊ូ វាយនិងបាញ់ទៅលើជនរងគ្រោះខាងលើប្រាកដមែន មូល ហេតុដោយសារតែខឹងជនរងគ្រោះជិះម៉ូតូធ្វើឱ្យខ្ទាតថ្មមកត្រូវពួកខ្លួន។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី។ រីឯបក្ខពួកផ្សេងទៀត សមត្ថកិច្ចកំណត់អត្តសញ្ញាណបានរួចហើយ និងកំពុងតាមចាប់ខ្លួន៕

RELATED ARTICLES