Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឆក់កាបូប ជិះម៉ូតូរត់បុកគេ ស្លាប់ខ្លួនឯង

ចោរឆក់កាបូប ជិះម៉ូតូរត់បុកគេ ស្លាប់ខ្លួនឯង

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេច ក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកម៉ូតូកំពុងឆ្លងផ្លូវ និងបុកម៉ូតូ ១គ្រឿងទៀត (សរុប ៣គ្រឿង) កំពុងធ្វើដំណើរ បញ្ច្រាសទិស បណ្តាលឱ្យជនសង្ស័យជាចោរ ឆក់កាបូប ដួលបោកក្បាលស្លាប់នៅនឹងកន្លែងមួយរំពេច រីឯម្ចាស់ ម៉ូតូ ២នាក់ទៀត របួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវ សហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវចោរឆក់យកកាបូប មានឈ្មោះសាំង សុនីតា មុខរបរជាគ្រូពេទ្យ មានលំនៅ ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JE-6152។តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនកើតហេតុ គាត់បានជិះម៉ូតូទៅធ្វើការងារ តាមផ្លូវជាតិលេខ៤ ពីទិសខាងលិច ទៅកើត លុះមកដល់ក្រោមស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ស្រាប់ តែជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JA-5458 ធ្វើសកម្មភាពឆក់ យកកាបូបរបស់គាត់ ក្នុងនោះមានសម្ភារៈពេទ្យ ទូរស័ព្ទ លុយបាយ ដែលដាក់នៅខាងមុខ បានសម្រេច ហើយព្យាយាមជិះរត់គេច ភ្លាមនោះ រូបគាត់បានស្រែកចោរ!ៗ ធ្វើឱ្យផ្អើលដល់អ្នកដំណើរ ជួយស្រែកចោរ!ៗ និងជិះប្រដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុ ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ជនសង្ស័យបានបត់ ឆ្វេងឆ្លងផ្លូវ រួចក៏ជ្រុលទៅបុកម៉ូតូហុងដា ប៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KG-6670 ជិះដោយបុរសម្នាក់ កំពុងឆ្លងផ្លូវពីខាងជើង ទៅត្បូង និងបន្តបុកម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-4236 ជិះដោយបុរសម្នាក់ទៀត ដែលកំពុងធ្វើដំណើរពីកើត ទៅលិច ធ្វើឱ្យដួលម៉ូតូទាំង៣គ្រឿងហើយ ក្នុងនោះ ជនសង្ស័យជាចោរឆក់កាបូប បានដួលបោកក្បាល ស្លាប់ភ្លាមៗនៅកន្លែងតែម្តង ចំណែកអ្នកដំណើរ ២នាក់ រងរបួសធ្ងន់ ត្រូវបាន រថយន្តគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ។

ម៉ូតូទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែង រួចអូសយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ។ដោយឡែក សពជនសង្ស័យ ត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ ស្រាវជ្រាវតាមនីតិវិធី៕

RELATED ARTICLES