Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ថៃវ៉ៃប្លន់ខ្មែរ ជាប់ខ្នោះ១

 ថៃវ៉ៃប្លន់ខ្មែរ ជាប់ខ្នោះ១

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ចំនួន២នាក់ បានធ្វើសកម្មភាពលួចទំនិញនៅក្នុងហាងមួយកន្លែង លុះ ម្ចាស់ហាងប្រទះឃើញ ស្រាប់តែត្រូវជនសង្ស័យទាំង២នាក់ ព្រួតវាយ ផ្អើលដល់អ្នកជិតខាងជួយ អន្តរា គមន៍ចាប់ក្របួចជាប់ម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ ស្រាប់តែមិនបានប៉ុន្មាន មានបក្ខ ពួកជាជនជាតិថៃ ចំនួន៦នាក់ បានជិះម៉ូតូមកដល់មុខហាង បម្រុងរំដោះយកជនសង្ស័យ តែ ដោយឃើញ មានប្រជាពលរដ្ឋចោមរោមច្រើន ក៏នាំគ្នាឡើងម៉ូតូគេចខ្លួនបាត់អស់។

ករណីខាងនេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណូច ហាង លក់ទំនិញ ១កន្លែង យីហោ ឡុង សេងលី មានទីតាំងស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅក្រុងប៉ោយ ប៉ែត។

តាមសម្តីជនរងគ្រោះជាម្ចាស់ហាង ឡុង សេងលី បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ មានជនជាតិថៃចំនួ ន២នាក់ បាននាំគ្នាធ្វើសកម្មភាពចូលក្នុងហាងលក់ទំនិញរបស់គាត់ រួចលួចអីវ៉ាន់ ប៉ុន្តែគាត់ជាម្ចាស់ ឃើញទាន់ ក៏ស្ទុះទៅចាប់ជនសង្ស័យ ស្រាប់តែត្រូវជនជាតិថៃទាំង២នាក់ នាំគ្នាព្រួតវាយទៅលើរូបគាត់ជាម្ចាស់ហាងទាំង កំរោលតែម្តង។

បុរសជាម្ចាស់ហាង បន្តថា ភ្លាមនោះ មានអ្នកជិតខាងបានឃើញ ក៏មកជួយចាប់ក្របួចជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀត បានរត់គេចខ្លួនបាត់។ លុះបន្តិចក្រោយមក ក៏ឃើញបក្សពួកជនសង្ស័យ មួយក្រុម មាន គ្នា៦នាក់ (សុទ្ធតែជាជនជាតិថៃ) បានជិះម៉ូតូមកដល់មុខហាង បម្រុងរំដោះជនសង្ស័យជាជនជាតិថៃ ដែល ត្រូវចាប់ខ្លួននោះទៅវិញ ប៉ុន្តែដោយសារឃើញមានប្រជាពលរដ្ឋចោមរោមច្រើន ទើបក្រុមជនសង្ស័យ នាំគ្នា ឡើងម៉ូតូ ជិះគេចចេញបាត់។

តាមការអះអាងពីជនរងគ្រោះជាម្ចាស់ហាង បានឱ្យដឹងថា ជនជាតិថៃ ទាំង២នាក់នេះ រយៈពេលកន្លងមក ក៏ធ្លាប់ធ្វើសកម្មភាពលួចទំនិញនៅក្នុងហាងរបស់គាត់ដែរ ដោយជាប់ក្នុងកាមេរ៉ាសុវត្ថិភាព ម្តងរួចហើយ ។ យ៉ាងណា គាត់ក៏សូមអរគុណចំពោះទឹកចិត្តបងប្អូនជិតខាង ជួយអន្តរាគមន៍ចាប់បានចោរម្នាក់ ប្រគល់ឱ្យ សមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ក្រោយកើតហេតុ ជនសង្ស័យជាជនជាតិថៃ ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ និងរៀបចំកសាង សំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុង ស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការច្បាប់ ៕

RELATED ARTICLES