Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំរត់ចោលផ្ទះ ម៉ែប្តឹងប៉ូលិសជួយរក

កូនក្រមុំរត់ចោលផ្ទះ ម៉ែប្តឹងប៉ូលិសជួយរក

ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ ត្រូវមិត្តភក្តិជើងល្អ អូសទាញរត់ចេញពីផ្ទះ បាត់ដំណឹងអស់ជាច្រើនថ្ងៃ ធ្វើឱ្យស្ត្រីជាម្តាយមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏កាន់រូបថតកូនស្រី មកដាក់ពាក្យបណ្តឹង ឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរក។

ករណីស្ត្រីជាម្តាយ កាន់រូបថតកូនស្រីដែលបាត់ខ្លួន មកប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចនេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីដែលបាត់ខ្លួន មានឈ្មោះមុត ធីណា អាយុ១២ឆ្នាំ មានម្តាយឈ្មោះជិន សម្ផស្ស អាយុ៤៤ឆ្នាំ មុខ របរកម្មការិនីរោងចក្រ មានឪពុកឈ្មោះមុត វណ្ណៈ អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ស្ថិត ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីឈ្មោះជិន សម្ផស្ស ត្រូវជាម្តាយរបស់ក្មេងស្រីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កាល ពីមុន កូនស្រីរបស់គាត់ធ្លាប់បានរៀនសូត្រនឹងគេដែរ ប៉ុន្តែដោយសារនាងសេពគប់ជាមួយមិត្តភក្តិមិនល្អ ដើរលេងច្រើន ហើយគាត់ណែនាំមិនស្តាប់ រហូតធ្លាប់បាត់ខ្លួនពីផ្ទះម្តងរួចមកហើយ តែគាតតាមរកឃើញ រួចនាំត្រឡប់មកផ្ទះវិញ ហើយដោយសារព្រួយបារម្ភខ្លាចកូនស្រីត្រូវមិត្តភក្តិអូសទាញ នាំដើរលេងបាត់ទៀត ទើបគាត់និងប្តី សម្រេចចិត្តឱ្យកូនស្រីឈប់រៀន និងឱ្យនៅតែផ្ទះប៉ុណ្ណោះ ស្រាប់តែមិនបានប៉ុន្មានផង កូនស្រីគាត់បានបាត់ខ្លួនពីផ្ទះទៀត។

ស្ត្រីជាម្តាយខាងលើ បានបន្តថា លើកចុងក្រោយនេះ កូនស្រីរបស់គាត់ជឿតាមការអូសទាញរបស់មិត្តភក្តិ ក៏បានចាកចេញពីផ្ទះបាត់ តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣  ហើយពេលដែលកូនស្រីចេញទៅនោះ គឺគាត់ មិនបានដឹងនោះទេ ព្រោះជាប់ធ្វើការនៅរោងចក្រ ហើយក៏ពុំស្គាល់មិត្តភក្តិដែលជាអ្នកអូសទាញ នោះច្បាស់ ដែរ។ គាត់ស្គាល់តែអ្នកអូសទាញមុន ប៉ុន្តែពេលទៅសួរ មិនបានជួបនោះទេ ដោយសារតែអ្នកមុននោះបាន បាត់ខ្លួន មុនកូនស្រីគាត់ ១សប្តាហ៍ទៅហើយ គឺខឹងម្តាយស្តីបន្ទោស ក៏ចាកចេញពីផ្ទះបាត់តែម្តង។

ស្ត្រីជាម្តាយ បានបញ្ជាក់ថា កូនស្រីគាត់ប្រើទូរស័ព្ទដែរ ប៉ុន្តែទាក់ទងពុំបានសោះ ហើយពេលកូនមិនទាន់បាត់ ខ្លួននោះ គាត់បានព្យាយាមឆែកមើលទូរស័ព្ទកូនដែរ ដើម្បីចង់ដឹងថាតើកូនមានជាប់ទាក់ទងជាមួយនរណាខ្លះ? ប៉ុន្តែមិនអាចឆែកបានទេ ព្រោះទូរស័ព្ទកូនស្រី ដាក់លេខកូដសម្ងាត់ ហើយចំពោះការបាត់ខ្លួនកូនស្រី នាពេល នេះ ច្បាស់ណាស់គឺមានមិត្តភក្តិអូសទាញនាំយកទៅតែម្តង ជាហេតុធ្វើឱ្យគាត់មានការ ព្រួយបារម្ភពីសុវត្ថិភាព កូនស្រីខ្លាំងណាស់។

ស្ត្រីជាម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់មហាជន បើបានប្រទះឃើញកូនស្រីគាត់ សូមជួយ ផ្តល់ដំណឹងតាមរយៈទូរស័ព្ទលេខ ០៩៦ ៤៧៥ ៦៩៥១ និង០៩៦ ៣១៥ ៩៣៥៩ ដោយអនុគ្រោះ៕

RELATED ARTICLES