Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុស៦នាក់ ដាក់ថ្នាំ រំលោភបូកតាមវីដេអូសិច ក្មេងស្រី រងគ្រោះ របួសផ្លូវកាយ-ចិត្តធ្ងន់

ប្រុស៦នាក់ ដាក់ថ្នាំ រំលោភបូកតាមវីដេអូសិច ក្មេងស្រី រងគ្រោះ របួសផ្លូវកាយ-ចិត្តធ្ងន់

ភ្នំពេញ ៖ ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ ដែលរងគ្រោះដោយត្រូវក្រុមក្មេងស្ទាវឈាមរាវ ៦នាក់ ចាប់រំលោភបូក កាលពី អំឡុងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣នោះ កំពុងរងរបួសទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ ដោយតាម ប្រភព ព័ត៌មានថា ជនសង្ស័យទាំង៦នាក់ បានរៀបគម្រោងរំលោភបូកលើក្មេងស្រីរងគ្រោះ ដោយដាក់ថ្នាំ និងចាប់ រំលោភបូកទាំង៦នាក់ ដោយមើលនិងអនុវត្តតាមវីដេអូសិច ដែលជារូបភាពដ៏សាហាវឃោរឃៅបំផុត រហូតដល់ ក្មេងស្រីរងគ្រោះសន្លប់ ។ លុះក្រោយពេលត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ ក៏មានព័ត៌មានលេច ឮមក ថា ឪពុកម្តាយក្មេងស្ទាវទាំងនោះ កំពុងរត់ការដោះលែងកូនប្រុសខ្លួនឱ្យនៅក្រៅឃុំ។ ប៉ុន្តែយ៉ាងណា លោកស្រី ម៉ម សុម៉ាលី នាយិកាអង្គការអាហ្វេស៊ីពកម្ពុជា (Afesip Cambodia) ដែលបានចុះទៅទទួលយកក្មេងស្រីរងគ្រោះ មកចិញ្ចឹមមើលថែ និងព្យាបាលផ្លូវចិត្ត បានអះអាងថា ករណីនេះ លោកស្រីនឹងតាមដានឱ្យដល់ទីបំផុត ហើយ លោកស្រីអំពាវនាវដល់តុលាការ កុំលើកលែងឲ្យពិរុទ្ធជនទាំង៦នាក់នោះដាច់ខាត។

លោកស្រី ម៉ម សុម៉ាលី នាយិកាអង្គការ អាហ្វេស៊ីពកម្ពុជា បានឲ្យដឹងនៅថ្ងៃទិ២៥ ខែកញ្ញា ឆ្នាំ២០២៣ ថា ក្មេងស្រី រងគ្រោះខាងលើ ត្រូវបានលោកស្រីទៅទទួលយកដល់ផ្ទះឪពុកម្តាយនាង ដើម្បីយកមកស្នាក់នៅ ព្យាបាលនៅ ក្នុងមណ្ឌលអង្កការអាហ្វេស៊ីព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ហើយលោកស្រីសង្ឃឹមថា នាងនឹងខិតខំព្យា យាមព្យាបាលខ្លួន ដើម្បីសុខភាពផ្លូវចិត្តបានល្អប្រសើរឡើងវិញ។

លោកស្រី ម៉ម សុម៉ាលី បានឲ្យដឹងថា ក្មេងស្រីរងគ្រោះកំពុងតែមានបញ្ហាខ្លាំងមែនទែន បន្ទាប់ពីត្រូវមិត្តភក្តិប្រុស ៦នាក់ ដាក់ថ្នាំ រំលោភបូក រហូតសន្លប់ គឺនាងមានជំងឺបាក់ស្បាត ឥឡូវនាងឈឺដេកព្យួរសេរ៉ូម អត់ញ៉ាំបាយ អត់ ចេញក្រៅ អត់និយាយស្តីទាំងអស់ នេះជាជំងឺផ្លូវចិត្តដិតដាមមួយជីវិត ហើយពេលនោះ បើកុំបងប្អូននាង ទៅទាន់ ក្មេងស្រីរងគ្រោះអាចស្លាប់ដោយការរំលោភបូកនោះទៀតផង។

លោកស្រី ម៉ម សុម៉ាលី បញ្ជាក់ថា «អ្វីដែលយើងឃើញគាត់ឥឡូវនេះ ក្មេងស្រីគាត់រស់ដូចស្លាប់អ៊ីចឹង យល់ទេ គឺសតិ កាយ ចិត្តរបស់គាត់ គឺស្លាប់បាត់ហើយ ហើយខ្ញុំអាណិតដល់ឪពុកម្តាយកូនហ្នឹងមែនទែន ឪពុកគាត់ មានតែទ្រហោយំ ក្នុងនាមជាឪពុកម្នាក់ដែលស្រលាញ់កូន គ្រួសារគាត់ស្រលាញ់កូនណាស់ នេះមិនមែនជា ការរំលោភធម្មតាទេ ហើយមិនអាចទៅរត់ការដោះលែងអីបានទេ ហើយខ្ញុំនឹងតាមរឿងហ្នឹងឱ្យជាប់ ខ្ញុំចេញ តាមរឿងហ្នឹងឱ្យជាប់ មិនអាចរំលោភគេដល់ទៅ៦នាក់ហើយ រត់ការដោះលែងបានទេ មិនអាចផុតពីសំណាញ់ ច្បាប់ទេ ដាច់ខាតអ៊ីចឹងហ្មង សំណាញ់ច្បាប់ យុត្តិធម៌ សម្តេច លោកគិតគូរពីរឿងហ្នឹងណាស់ ហើយរដ្ឋាភិ បាលថ្មី ក៏ដូចគ្នា អ៊ីចឹងមិនអាចទេ ហើយខ្ញុំសូមអំពាវនាវថា រឿងនេះមួយ មិនអាចឱ្យរួចខ្លួនដាច់ខាត…”។

លោកស្រី ម៉ម សុម៉ាលី បានបន្តថា “ខ្ញុំសូមផ្តាំទៅជនល្មើស ហើយផ្តាំទៅអ្នកដែលអាចថាទទួល អាចថាមិន ទទួល ខ្ញុំអត់ដឹងទេ ដោយព័ត៌មាននេះ ខ្ញុំទទួលបានមកដោយមួយចំហៀង អ៊ីចឹងបើសិនអស់ លោកបាន ឃើញហើយ ខ្ញុំហាមលូកដៃរឿងហ្នឹង គិតកូនគេកូនយើង បើសិនជាកូនយើង ស្រីតូចមួយ យកទៅរំលោភ ដាក់ថ្នាំ យកទៅរំលោភ គ្នា៥-៦នាក់នេះ យើងគិតម៉េច? វាមិនសម ហើយក្មេងប្រុសហ្នឹង គាត់ធ្វើអំពើហ្នឹងកើត ហើយឮថា មើលវីដេអូ ធ្វើតាវីដេអូទៀត វាហួសនិស្ស័យហ្មង ហួសនិស្ស័យក្នុងការនិយាយ។ ខ្ញុំទៅឃើញកូនហ្នឹង ដៃព្យួរសេរ៉ូម ភ្នែកម៉ក់ៗ មើលមុខយើង គឺគ្មានសង្ឃឹម គាត់អត់និយាយអីទាំងអស់ តែឥឡូវនេះ ពេលបានមកនៅជាមួយខ្ញុំ ជាមួយបុគ្គលិកខ្ញុំ គាត់បាននិយាយខ្លះ តែគាត់នៅមាន ការភ័យ ខ្លាចខ្លាំងមែនទែន សាហាវខ្លាំងមែនទែន…”។

លោកស្រី ម៉ម សុម៉ាលី បានបន្ថែមថា “អ៊ីចឹងខ្ញុំសូមអរគុណដល់ក្រសួងដែលពាក់ព័ន្ធ ក្រសួងសង្គមកិច្ច ជាពិ សេសលោកប្រធានមន្ទីរសង្គមកិច្ចខេត្តពោធិ៍សាត់ ហើយក៏សូមអំពាវនាវដល់មន្ត្រីដែលជាប់ពាក់ព័ន្ធ សូមមេត្តា ជួយដល់ក្មេងស្រីហ្នឹងផង ជួយរកយុត្តិធម៌ឱ្យគាត់ កូនគេកូនយើង យើងមានកូនស្រីដូចគ្នា ហើយ គ្នាមានកូន ស្រីមួយ ទើបអាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ សោះ ហើយត្រូវមកជួបរឿងហ្នឹង មិនដឹងថាគ្នាតក់ស្លុតប៉ុនណា គ្នា៦នាក់ យកគាត់ទៅធ្វើបាបអ៊ីចឹង ហើយគាត់មិនមែនក្មេងទំនើងទេ កូនស្រីហ្នឹង គាត់ជាក្មេងល្អទេ ហើយយើង ចេះ និយាយថា ទៅឱ្យគេរំលោភបាន? ដោយសារការស្គាល់គ្នា ថ្នាក់រៀនជាមួយគ្នា ឥឡូវនេះគាត់និយាយ អីក៏ អត់បានដែរ ដោយសារតែពេលហាមាត់ គឺទឹកភ្នែក។ អ៊ីចឹងខ្ញុំសូមអំពាវនាវដល់បងប្អូននៅក្នុងខេត្តពោធិ៍សាត់ រដ្ឋអំណាចមូលដ្ឋាន អ្នកដែលពាក់ព័ន្ធ សូមឱ្យលោកជួយ អាណិតដល់កូនគេកូនយើង ខ្ញុំអាណិតខ្លោចចិត្ត ហើយមួយជីវិតគាត់នេះ គាត់នឹងពិបាកមែនទែន គឺពិបាកនឹងភ្លេច។ យើងគិតមើលខ្លួនយើង នៅពេលមានរឿង មួយ យើងមិនងាយនឹងភ្លេចទេ មួយជីវិត ចុះទម្រាំគាត់ គាត់ដែលត្រូវគេរំលោភ គ្នាដល់៦នាក់ បងប្អូនដឹងថាគេ ធ្វើអីគាត់ខ្លះទេ? រឿងដែលឈឺចាប់នោះ គេធ្វើអីគាត់ខ្លះ ល្មមគាត់ដឹងខ្លួន បានដឹកមកផ្ទះវិញ ហើយបើសិន យើងជាបងប្អូន ជាឪពុកម្តាយ នឹងមានអារម្មណ៍យ៉ាងម៉េច? អ៊ីចឹងខ្ញុំសូមឱ្យអ្នកម្តាយគ្រប់រូប ដែលមានកូនស្រី តាមមើលថែកូនស្រីឱ្យមែនទែន ហើយក្មួយៗស្រីៗក៏ដូចគ្នា គេហៅទៅធ្វើលំហាត់ គេហៅទៅធ្វើមេរៀន ដោយ សារយើងជិតប្រឡងឌីប្លូម កុំចេញទៅ អ៊ីចឹងពេលគេហៅក្មួយធ្វើលំហាត់ ឬទៅណាក៏ដោយ យ៉ាងហោច ណាស់ក៏ត្រូវមានគ្នា ២-៣នាក់ដែរ ដែលត្រូវទៅជាមួយ នេះពួកម៉ាកស្គាល់គ្នា មានអ្នកស្គាល់ មានអ្នកអត់ស្គាល់។ និយាយរួម ខាងប្រុសហ្នឹង រៀបគម្រោងតែម្តង តាមដែលយើងស្តាប់ចម្លើយ។ អ៊ីចឹងសម្រាប់អ្នកដែលមានកូនប្រុស ទ្រូងម្តាយដែលមានកូនប្រុស ខ្ញុំដឹង យើងក៏ពិបាកដែរ ពិបាកខ្លាំងពេល ដែលកូនយើងទៅធ្វើអ៊ីចឹងៗ ខ្ញុំក៏យល់ ទ្រូងអ្នកម្តាយ។ និយាយរួម ខ្ញុំអាណិតម្តាយគ្រប់គ្នា ដោយសារខ្ញុំក៏ ជាម្តាយ ម្តាយជនល្មើសក៏ជាម្តាយ ម្តាយជនរងគ្រោះក៏ជាម្តាយដែរ អ៊ីចឹងយើងត្រូវតាមដានមើលកូនប្រុសយើង ការសេពគប់របស់គាត់ដូចម៉េច? ព្រោះពេលខ្លះកូនយើងល្អ ដល់ពេលទៅសេពគប់ចូលជាមួយក្រុម មួយដែល មិនល្អ គេនាំទៅ គឺចូលគ្នា ហើយក្មួយប្រុសៗដូចគ្នា អ្វីដែលកូនធ្វើទៅ កូនគិតថាមួយភ្លែតដើម្បីសប្បាយ តែអា ទោសរឿងរំលោភហ្នឹង គឺយូរណាស់ ហើយមួយទៀត កូនត្រូវខូចអនាគត។ ធម្មតាទេ តែយើងចូលក្នុងគុកហើយ មានត្រាមួយ រំលោភគេ គឺពិបាករកការងារធ្វើណាស់…”។

លោកស្រី ម៉ម សុម៉ាលី បានអំពាវនាវចុងក្រោយថា “ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់មន្ត្រីពាក់ព័ន្ធ គេរត់ការ ជាសិទ្ធិរបស់គេរត់ការ តែអ្នកដែលពាក់ព័ន្ធ មានសិទ្ធិបដិសេធ ដោយសារនេះគឺជាការរំលោភបូកដែល ធ្ងន់ធ្ងរ បំផុត ក្មេង៦នាក់ រំលោភក្មេងស្រី ១៤ឆ្នាំម្នាក់ ខ្ញុំថាយកល្អកុំលូកដៃ ទុកឱ្យច្បាប់ គាត់ធ្វើការទៅតាមច្បាប់ល្អជាង។ ចំណែកខ្ញុំក៏ដូចគ្នា ខ្ញុំនឹងខិតខំចិញ្ចឹមក្មេងស្រីនេះ ឱ្យបានល្អ ចំណែកការងារច្បាប់ ខ្ញុំទុកចិត្តលើតុលាការខេត្ត ពោធិ៍សាត់ ហើយពិសេសប្រព័ន្ធតុលាការ គឺខ្ញុំទុកចិត្តខ្លាំងមែនទែន អ៊ីចឹងខ្ញុំសង្ឃឹមថា កុមារី គាត់នឹងទទួល បានភាពយុត្តិធម៌…”។

គួររំលឹកថា យុវតីវ័យ ១៤ឆ្នាំម្នាក់ ត្រូវបានក្មេងស្ទាវឈាមរាវ ១ក្រុម ដែលជាមិត្តភក្តិរួមថ្នាក់ បានធ្វើសកម្មភាពលួង លោម នាំយកទៅរំលោភបូក រហូតដល់បានសម្រេចទាំង៦នាក់ លុះក្រោយពីរឿងរ៉ាវបែកធ្លាយ ក៏ត្រូវ សមត្ថកិច្ច ស្រាវជ្រាវចាប់វាយខ្នោះក្រុមក្មេងស្ទាវ សរុបចំនួន៦នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីក្មេងប្រុសស្ទាវរំលោភបូកក្មេងស្រីម្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ លុះមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានចុះស្រាវជ្រាវ ឃាត់ខ្លួនក្រុមជន សង្ស័យ បានចំនួន៦នាក់ នាំយកមកសាកសួរ។

ក្រុមក្មេងស្ទាវទាំង៦នាក់ ដែលរំលោភបូកក្មេងស្រីម្នាក់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ  រួមមាន ទី១-ឈ្មោះ ខ.ប.ព ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ។ ទី២-ឈ្មោះ ជ.ស.ធ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ភូមិរកាត ស្រុកភ្នំក្រវាញ។ ទី៣-ឈ្មោះ ណ.ន.ស.ណ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរ ឃុំព្រងិល ស្រុកភ្នំក្រវាញ។ ទី៤-ឈ្មោះ ហ.ង.ប.ណ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ។ ទី៥-ឈ្មោះ ទ.ច.ត.ជ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ និងទី៦-ឈ្មោះ ជ.ជ.ម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ។

ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ វ.ឧ.ហ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានចាប់ខ្លួនជនសង្ស័យ សរុបចំនួន៦នាក់ ករណីរំលោភបូកលើក្មេងស្រីអាយុ១៤ឆ្នាំ ម្នាក់។ ការចាប់ខ្លួនជនសង្ស័យ ទាំង៦នាក់នេះ ធ្វើឡើងក្រោយពីម្តាយរបស់ក្មេងស្រីរងគ្រោះ អាយុ៣៣ឆ្នាំ បានប្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ច៕

RELATED ARTICLES