Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មួយក្រមុំដេកក្នុងបន្ទប់ ពូចូលសង្គ្រប់ ចាប់រំលោភ បាន១ដង បងស្រីប្តឹងប៉ូលិសចាប់

ក្មួយក្រមុំដេកក្នុងបន្ទប់ ពូចូលសង្គ្រប់ ចាប់រំលោភ បាន១ដង បងស្រីប្តឹងប៉ូលិសចាប់

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនិងចាត់ការតាមនីតិវិធី ក្រោយពីរំលោភ ក្មួយស្រីបង្កើត បានសម្រេច។  ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៣ នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ យី សុខុម ហៅ គម ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់លេខ១ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។  ចំណែកជនរងគ្រោះ ឈ្មោះ ព.ស.ម អាយុ២០ឆ្នាំ មុខរបរកម្មការិ នីរោងចក្រ ស្នាក់នៅបន្ទប់លេខ១០ ភូមិអូរដឹម សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះ បានដេក នៅក្នុងបន្ទប់ជួល ម្នាក់ឯង បន្ទាប់មកស្រាប់តែជនសង្ស័យដែលត្រូវជាពូ ស្នាក់នៅបន្ទប់ជិតគ្នា បានរុញទ្វារ ចូលទៅសង្គ្រប់ពីលើជនរងគ្រោះ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:រហូតបានសម្រេច ហើយជនសង្ស័ យបានទៅបន្ទប់ជួលវិញ ធ្វើធម្មតា។

ប្រភពដដែល បានបន្តថា ក្រោយពីត្រូវជនសង្ស័យជាពូ ចាប់រំលោភរួច ជនរងគ្រោះភ័យខ្លាច មិនហ៊ានប្រាប់ សាច់ញាតិទេ រហូតមកដល់ថ្ងៃទី២៤ ខែឆ្នាំដដែល ទើបជនរងគ្រោះប្រាប់ម្តាយ។ បន្ទាប់មក ម្តាយបាននាំកូនស្រី មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ទី៣ ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ច។ លុះមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម្តាយនិងកូនស្រីរងគ្រោះ ឃើញជនសង្ស័យជាពូ នៅបន្ទប់ជួល ក៏ឃាត់ ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES