Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឪវ៉ៃ៣ដៃ កូនស្រីបាក់កស្លាប់ ខឹងម៉្ងៃៗលេងនិង និយាយតែទូរស័ព្ទ

ឪវ៉ៃ៣ដៃ កូនស្រីបាក់កស្លាប់ ខឹងម៉្ងៃៗលេងនិង និយាយតែទូរស័ព្ទ

ខេត្តសៀមរាប ៖ ក្មេងស្រីវ័យជំទង់ម្នាក់ តែងលេងទូរស័ព្ទ និងនិយាយឆ្លើយឆ្លងជាមួយមិត្តភក្តិជាប្រចាំ រហូតបុរសជាឪពុកហាមឃាត់ឱ្យកាត់បន្ថយខ្លះ តែកូនស្រីមិនព្រមស្តាប់ ទើបចុងក្រោយ បុរសជាឪពុកផ្ទុះ កំហឹងខ្លាំង ក៏ស្ទុះទៅវាយចំនួន៣ដៃ ចំកញ្ចឹងក បណ្តាលឱ្យកូនស្រីបាក់កស្លាប់នៅនឹងកន្លែង ចំណែកបុរស ជាឪពុក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ឪពុកវាយកូនស្រីស្លាប់ ដោយសារខឹងម៉្ងៃៗលេងនិងនិយាយាតែទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចតូបខាងមុខផ្ទះ ស្ថិតក្នុងភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់។

ជនសង្ស័យដែលវាយកូនស្រី បណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈិត ង៉ែត អាយុ ៥៥ឆ្នាំ មុខរបរកសិករ។ ចំណែកកូនស្រីរងគ្រោះ មានឈ្មោះង៉ិក ស្រីគីម អាយុ១៤ឆ្នាំ មុខរបរសិស្ស។ ឪពុកកូន ទាំងពីរ មានលំនៅក្នុងភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ក្មេងស្រីរងគ្រោះចូលចិត្តលេងទូរស័ព្ទ និងនិយាយទូរស័ព្ទជាមួយ មិត្តភក្តិមិនឈប់ ហើយបុរសជាឪពុក ធ្លាប់ស្តីបន្ទោស និងឱ្យកាត់បន្ថយការលេងនិងនិយាយទូរស័ព្ទខ្លះ តែកូន ស្រីមិនព្រមស្តាប់ទាល់តែសោះ នៅតែបន្តលេងនិងនិយាយទូរស័ព្ទច្រើនដដែល មិនថាយប់ឬថ្ងៃ ឃើញតែនិ យាយ មិនដឹងជាមួយអ្នកណាខ្លះទេ។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក្មេងស្រីរងគ្រោះ បាននិយាយទូរស័ព្ទទៀត ទើបបុរសជាឪពុក បានហាមកូនស្រី ឱ្យឈប់និយាយទៅ តែកូនស្រីមិនស្តាប់ ក៏ដើរទៅអង្គុយនិយាយទូរស័ព្ទបន្ត នៅតូបខាងមុខផ្ទះ (ទីតាំងកើតហេតុ)។ ស្រាប់តែរំពេចនោះ បុរសជាឪពុកខឹងសម្បារឿងប្រដៅកូនមិនស្តាប់ ក៏ដើរសំដៅទៅរកកូនស្រីដែលកំពុងអង្គុយនិយាយទូរស័ព្ទ រួចវាយកូនស្រី ចំនួន៣ដៃ ចំកញ្ចឹងក បណ្តាលឱ្យ កូនស្រី ដួលសន្លប់ បាត់មាត់ឈឹងតែម្តង។

ក្រោយកើតហេតុ សាច់ញាតិ ក្រុមគ្រួសារ បាននាំគ្នាស្ទុះទៅឃាត់ និងលើកកូនស្រីមើល ទើបដឹងថា កូនស្រី បានបាក់កស្លាប់បាត់ទៅហើយ ទើបផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ និងឃាត់ខ្លួនបុរសជាឪពុក នាំយកទៅ សាកសួរ។

នៅចំពោះមុខសមត្ថកិច្ច បុរសជាឪពុក បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយកូនស្រីប្រាកដមែន តែមិនមាន បំណងវាយសម្លាប់កូនស្រីនោះទេ គ្រាន់តែវាយជាការព្រមានប៉ុណ្ណោះ ព្រោះតែខឹងកូនស្រីនិយាយ ទូរស័ព្ទច្រើន ពេក ហាមមិនស្តាប់ ទើបវាយប្រដៅខ្លះទៅ តែបែរជាជ្រុលដៃ ក៏បណ្តាលឱ្យកូនស្រីបាត់បង់ជីវិតតែម្តង។ជនសង្ស័យជាឪពុកខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកសពក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី៕

RELATED ARTICLES