Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្រី៧ឆ្នាំ តាចាប់រំលោភច្រើនដង បង់លុយ ២០ម៉ឺនរៀល បំបិទមាត់

ក្មេងស្រី៧ឆ្នាំ តាចាប់រំលោភច្រើនដង បង់លុយ ២០ម៉ឺនរៀល បំបិទមាត់

ខេត្តតាកែវ ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រីវ័យ ៧ឆ្នាំម្នាក់ បានសម្រេចជាច្រើនលើក ដោយពេលធ្វើសកម្មភាពរួច តែងលួងលោមផង សម្លុតគំរាមសម្លាប់ផង មិន ឱ្យក្មេងស្រីប្រាប់ឪពុកម្តាយ ឬអ្នកណាម្នាក់ដាច់ខាត លុះក្រោយមក រឿងរ៉ាវបានបែកធ្លាយ ដឹងដល់ឪពុក ម្តាយក្មេងស្រីរងគ្រោះ ស្រាប់តែជនសង្ស័យបានធ្វើការសម្របសម្រួល ដោយបង់លុយឱ្យជនរងគ្រោះ ២០ម៉ឺនរៀល ដើម្បីបំបិទមាត់ បញ្ចប់រឿង រួចរត់គេចខ្លួនបាត់។

ករណីបុរសចំណាស់ចាប់រំលោភក្មេងស្រីនេះ បានកើតឡីងរយៈពេលប្រមាណជាង១០ថ្ងៃមកហើយនៅ ចំណុចភូមិអង្គគីរ ឃុំតាភេម ស្រុកត្រាំកក់។

ជនសង្ស័យដែលចាប់រំលោភក្មេងស្រី និងកំពុងរត់គេចខ្លួន មានឈ្មោះឌិន ធី មុខរបរកសិករ មានលំនៅ ក្នុងភូមិអង្គគីរ ឃុំតាភេម ស្រុកត្រាំកក់។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ន អាយុ៧ឆ្នាំ មានលំនៅ ក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានបញ្ជាផ្ទាល់ឱ្យ លោកស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារង ដឹកនាំកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះឌិន ធី ករណីរំលោភសេព សន្ថវៈលើអនីតិជន (ក្មេងស្រីរងគ្រោះ ឈ្មោះ ស.ន អាយុ៧ឆ្នាំ) នៅចំណុចភូមិអង្គគីរ ឃុំតាភេម ស្រុកត្រាំកក់។យោងតាមសម្តីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា បុរសចំណាស់ឈ្មោះ ឌិន ធី ដែលរស់នៅផ្ទះក្បែរគ្នាបានចាប់ រំលោភនាងជាច្រើនដងមកហើយ និងថែមទាំងគំរាមវាយនិងគំរាមសម្លាប់នាងចោលទៀតផង បើនាងហ៊ាន ប្រាប់រឿងនេះឱ្យឪពុកម្តាយបានដឹង។

ដោយសារតែក្មេងស្រីរងគ្រោះ ទ្រាំនឹងការឈឺចាប់មិនបាន ទើបដាច់ចិត្តទម្លាយរឿងនេះប្រាប់ឪពុកម្តាយ និង ត្រូវបានឪពុកម្តាយ នាំទៅមណ្ឌលសុខភាព ដើម្បីពិនិត្យ។

តាមការបញ្ជាក់ពីគ្រូពេទ្យប្រចាំមណ្ឌលសុខភាព បានឱ្យដឹងថា ក្មេងស្រីរងគ្រាះ ពិតជាមានដាច់រលាត់ទ្វារមាស ប្រាកដមែន ពោលគឺក្មេងស្រីរងគ្រោះ ពិតជារងការរំលោភបំពានផ្លូវភេទប្រាកដមែន។តាមការបញ្ជាក់ពីមេភូមិអង្គគីរ បានឱ្យដឹងថា ក្រោយពីរឿងរ៉ាវបានបែកធ្លាយ ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាភេម ដើម្បីប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍  ហើយជនសង្ស័យ បានធ្វើការសម្របសម្រួល ដោយបង់លុយឱ្យជនរងគ្រោះ ២០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង។បន្ទាប់ពីក្រុមការងារដែលដឹកនាំដោយលោកព្រះរាជអាជ្ញារង ចុះធ្វើការសាកសួរ និងទទួលបាន ចម្លើយជាក់ ច្បាស់ពីក្មេងស្រីរងគ្រោះ ថានាងពិតជាត្រូវតា ឌិន ធី (ជនសង្ស័យ) ចាប់រំលោភមែននោះមក ព្រះរាជអាជ្ញារង និងសមត្ថកិច្ច បានរៀបចំកសាងសំណុំរឿង និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យខាងលើ ដើម្បីនាំយកមក ចាត់ការតាមនីតិវិធី ឱ្យខាងតែបាន៕

RELATED ARTICLES