Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលបចូលផ្ទះ ចាប់រំលោភ ស្រីស្រែក ប្រុសលើកខោរត់

លបចូលផ្ទះ ចាប់រំលោភ ស្រីស្រែក ប្រុសលើកខោរត់

ខេត្តកោះកុង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលបចូលផ្ទះរបស់នារីម្នាក់ ទាំងកណ្តាលយប់ រួចចាប់​រំលោភនារីរងគ្រោះទាំងកំរោល តែត្រូវបាននារីរងគ្រោះភ្ញាក់ដឹងខ្លួន ប្រឹងរើបម្រះ ស្រែកឆោឡោ ផ្អើលដល់​ក្រុមគ្រួសារចេញមកជួយ ទើបជនសង្ស័យភ័យខ្លួន លើកខោ រត់គេចខ្លួនបាត់។ លុះព្រឹកឡើង នារីរងគ្រោះ​ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីប៉ុនប៉ងចាប់រំលោភនេះ បានកើតឡើង កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំ​ណុចភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

ជនសង្ស័យដែលប៉ុនប៉ងចាប់រំលោភកូនស្រីគេ និងត្រូវសមត្ថកិចចាប់ឃាត់ខ្លួន មានឈ្មោះម៉ាត់ រីហ្វីន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ណ.ស.ដ អាយុ២៥ឆ្នាំ មុខរបរកម្មការនី មានលំនៅ ភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុស្តិ៍រដ្ឋ​បាលសង្កាត់ដងទង់ បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ឈ្មោះ ណ.ស.ដ ដោយបានប្តឹងទៅលើឈ្មោះម៉ាត់ រីហ្វីន ថាបានលបចូលផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ និងបានធ្វើ​សកម្ម​ភាព​ចាប់រំលោភនាងទាំងកំរោល តែត្រូវនាងប្រឹងរើបម្រះរួច បានហៅបងឱ្យជួយ។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលដងទង់ បានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋានក្រុង​ខេមរភូមិន្ទ បានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបានដកហូតវត្ថុតាង រួមមាន ពិល ចំនួន១ ទួរណឺវីស ចំនួន១ បញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉ាត់ រីហ្វីន បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចចូលក្នុងផ្ទះនារី​រងគ្រោះ និងប៉ុនប៉ងចាប់រំលោភសេពសន្ថវៈនារីរងគ្រោះប្រាកដមែន តែមិនបានសម្រេចទេ ដោយសារតែនាងរើ​បម្រះ និងស្រែកហៅក្រុមគ្រួសារឱ្យជួយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿំង បញ្ជូនទៅការិយាល័យប្រឆាំងការជួញ​ដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES