Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងគប់គ្នា ប៉ូលិសចាប់១០នាក់

ក្មេងទំនើងគប់គ្នា ប៉ូលិសចាប់១០នាក់

ខេត្តឧត្តរមានជ័យ ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម ដែលបានធ្វើសកម្មភាពជិះម៉ូតូ យកដុំថ្មដេញគប់គ្នា យ៉ាងអនាធិបតេយ្យ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង កាលពីរយៈពេលប្រមាណ៣ថ្ងៃមុន ត្រូវបានលោកស្នងការ ខេត្តឧត្តរមានជ័យ ចេញបញ្ជាឱ្យកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវ បង្ក្រាបបានមួយសម្បុក ដោយឃាត់ខ្លួន បានចំនួន ១០នាក់ នាំយកមកអប់រំ។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ូ នូវ  អធិការនគរបាលស្រុកអន្លង់វែង និងមានការចូលរួមពី លោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង ផងដែរ។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៤  ខែកញ្ញា  ឆ្នាំ២០២៣ នៅតាមដងផ្លូវនៅភូមិអូរស្រម៉រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មានប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីក្មេងទំនើង ២ក្រុម ជិះម៉ូតូយកដុំថ្ម ដេញគប់គ្នា នៅត្រង់ចំណុចខាងលើ ហើយភ្លាមៗក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់បង្ក្រាបចាប់ឃាត់ខ្លួនបានក្រុមក្មេងទំនើងទាំងនោះ នាំយកមកកាន់អធិ ការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។

ករណីនេះ លោកអធិការស្រុក បានព្រមានក្មេងទំនើងទាំង១០នាក់នោះថា ប្រសិនថ្ងៃក្រោយប្រព្រឹត្តធ្វើទង្វើបែប នេះតទៅទៀត សមត្ថកិច្ចជំនាញនឹងចាត់វិធានការ បញ្ជូនទៅកាន់សាលាដំបូងខេត្ត មិនលើកលែងឡើយ។រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការអបរំក្រុមក្មេងទំនើងទាំងនោះ និងបាន អញ្ជើញឪពុកម្តាយ និងអាណាព្យាបាល មកចូលរួមផងដែរ។ បន្ទាប់ពីអប់រំរួច បានធ្វើកិច្ចសន្យា និងឱ្យឪពុក ម្តាយ អាណាព្យាបាល ធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ៕

RELATED ARTICLES