Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងជល់មាន់អនឡាញ ឃាត់ខ្លួន៥នាក់

បង្ក្រាបល្បែងជល់មាន់អនឡាញ ឃាត់ខ្លួន៥នាក់

ខេត្តកំពង់ចាម ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) មួយកន្លែង ដោយធ្វើការឃាត់ខ្លួនក្រុមអ្នកញៀនល្បែង បានចំនួន៥នាក់ នាំយកទៅ ចាត់ការតាម្បច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ៣និង៤៦នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិអូរ ឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយយោងបទបញ្ជាម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត កំពង់ចាម បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ ភ្នាល់ដាក់ប្រាក់) នៅចំ ណុចភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យបានជាបន្តបន្ទាប់ ចំនួន ៥នាក់។

ចំណែកវត្ថុតាងដែលចាប់យក រួមមាន កុំព្យូទ័រ Laptop ចំនួន១គ្រឿង ទូរទស្សន៍ ចំនួន១គ្រឿង ប្រាក់ ចំនួន ២១១ ៥០០រៀល រថយន្ត ១គ្រឿង ម៉ាក FORD F150 ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2 AY-1556។ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសុំណុំ រឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES