Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីចាក់ធុងបាស់ អួតអាងខ្សែធំ ប៉ូលិសចាប់យក ទៅប៉ុស្តិ៍ ៥នាក់

ផឹកស៊ីចាក់ធុងបាស់ អួតអាងខ្សែធំ ប៉ូលិសចាប់យក ទៅប៉ុស្តិ៍ ៥នាក់

ភ្នំពេញ ៖ មនុស្សប្រុសស្រី ១ក្រុម បានជួបជុំគ្នាផឹកស៊ី រហូតដល់ពាក់កណ្តាលអធ្រាត្រ មិនទាន់ឈប់ ថែមទាំង ចាក់ធុងបាស់លាន់ឮសំឡេងខ្លាំងៗទ្រហឹងពេញភូមិ ធ្វើឱ្យរំខានដល់ប្រជាពលរដ្ឋក្បែរខាង សម្រាន្តមិនលក់ រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ហាមឃាត់ដែរ តែក្រុមអ្នកផឹកស៊ី មិនត្រឹមតែមិនស្តាប់ ថែមទាំងស្រែក ឡូឡាដាក់សមត្ថកិច្ចទៀត ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួន ចំនួន៥នាក់ នាំយកទៅប៉ុស្តិ៍។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរផ្សារក្រមួន តាមបណ្តោយផ្លូវ១៩៧៤ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា មុននឹងឈានដល់ការឃាត់ក្រុមអ្នកផឹកស៊ីទាំងនោះ គឺមានប្រជា ពលរដ្ឋបានទូរស័ព្ទរាយការណ៍ថា មានមនុស្ស ១ក្រុម បានជួបជុំផឹកស៊ីកម្សាន្តសប្បាយ ដោយមានការចាក់ ធុងបាស់ឮខ្លាំង ហើយដល់វេលារំលងអធ្រាត្រទៅហើយ នៅតែមិនព្រមឈប់ទៀត ជាហេតុបង្កសំឡេងរំខាន យ៉ាងខ្លាំង។

សមត្ថកិច្ច បន្តថា បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់ទី តាំងកើតហេតុភ្លាមៗ និងបានស្នើសុំឱ្យក្រុមអ្នកផឹកស៊ីទាំងនោះ បញ្ឈប់ការចាក់ធុងបាស់ បង្កការរំខានដល់អ្នក ជិតខាងទៀត បន្ទាប់មកសមត្ថកិច្ចបានចេញពីទីនោះ ដើម្បីបន្តការជិះល្បាតនៅក្នុងមូលដ្ឋានទៀត។

សមត្ថកិច្ច បន្តទៀតថា មួយសន្ទុះក្រោយមក មានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍មកម្តងទៀតថា ក្រុមអ្នក ផឹកស៊ីទាំងនោះ នៅតែបន្តចាក់ធុងបាស់ រំខានមិនទាន់ឈប់ទេ ទើបសមត្ថកិច្ច បានចុះទៅជាលើកទី២ និង បានស្នើសុំទៅពួកគេជាលើកទី២ តែក្រុមអ្នកផឹកស៊ីទាំងនោះ បែរជាស្តីសន្ទោសសមត្ថកិច្ចថា “ផឹកស៊ីតិចតួច មិនបាន” និងបានអួតខ្លួនថា “ជាថ្នាក់លើ និងខ្សែធំ” ទៀតផង និងថែមទាំងមិនស្តាប់សមត្ថកិច្ច ព្រមទាំងស្រែក ឡូឡាផ្អើលគេឯងទាំងកណ្តាលរាត្រី ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនអ្នកផឹកស៊ីទាំងនោះភ្លាមតែម្តង។ក្រុមអ្នកផឹកទាំង៥នាក់ ក្នុងនោះមានស្រីម្នាក់ផង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅកាន់តែប៉ុស្តិ៍នគរបាលរដ្ឋ បាលភ្នំពេញថ្មី ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES