Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស្រាក្រឡុក លូកលាន់ស្រី ម្ចាស់ហាងវ៉ៃរយះក្បាល

ផឹកស្រាក្រឡុក លូកលាន់ស្រី ម្ចាស់ហាងវ៉ៃរយះក្បាល

ភ្នំពេញ ៖ យុវជនមួយក្រុម មានគ្នាចំនួន៥នាក់ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងស្រាក្រឡុកមួយកន្លែង លុះដល់ម៉ោងគិតលុយ ស្រាប់តែឈ្លោះប្រកែកគ្នា រហូតត្រូវម្ចាស់ហាងយកដុំថ្មវាយ បណ្តាលឱ្យរងរបួស បែកក្បាល ថែមទាំងត្រូវនារីបម្រើការក្នុងហាង ចោទប្រកាន់ថា បានលូកលាន់ និងប្រមាថនាង ដោយប្រើ សម្តីមិនសមរម្យទៀតផង តែភាគីភ្ញៀវ បានច្រានចោលការចោទប្រកាន់។

ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចហាងស្រា ក្រឡុកមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។តាមសម្តីម្ចាស់ហាងស្រាក្រឡុក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានយុវជន ១ក្រុម មានគ្នា៥នាក់ បាននាំគ្នាចូលមកផឹកស៊ីនៅហាងរបស់គាត់ តាំងពីវេលាម៉ោង ៩យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ វេលាទៀបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយយុវជនទាំងនោះ បាននាំគ្នាធ្វើខួបកំណើតឱ្យមិត្តភក្តិរបស់ខ្លួន នៅក្នុងហាងគាត់ ហើយរូបគាត់ជាម្ចាស់ហាង បានទៅទិញនំខេក ដើម្បីយកមកឱ្យក្រុមយុវជនទាំងនោះ ទៀត ផង។ លុះដល់ម៉ោងគិតលុយ ស្រាប់តែក្រុមយុវជនទាំងនោះ បានឈ្លោះប្រកែកគ្នាជាមួយគាត់ជាម្ចាស់ហាង ពីរឿងលុយដុល្លារ និងលុយខ្មែរ រហូតដល់ថ្នាក់វាយគ្នាទៅវិញទៅមកតែម្តង បណ្តាលឱ្យភាគីភ្ញៀវ រងរបួសបែក ក្បាល ហូរឈាមស្រោចខ្លួន ដេរអស់ ២ថ្នេរ។

តាមសម្តីរបស់នារីបម្រើការនៅក្នុងហាងស្រាក្រឡុកខាងលើ បានឱ្យដឹងថា នៅអំឡុងពេលចូលផឹក ស៊ីក្នុងហាង ស្រាក្រឡុកនេះ ក្រុមយុវជនទាំងនោះ បានលូកលាន់ និងប្រមាថនាងដោយពាក្យសម្តីមិនសមរម្យទៀតផងទើប ខាងម្ចាស់ហាង ទ្រាំមិនបាន ក៏យកដុំថ្មទៅវាយជនរងគ្រោះតែម្តង។

ជុំវិញការចោទប្រកាន់ខាងលើនេះ ភាគីយុវជនរងគ្រោះ បានអះអាងថា មិនមានរឿងលូកលាន់ដូចអ្វីដែលបុគ្គ លិកស្រី ហាងស្រាក្រឡុកនោះ ចោទប្រកាន់ទេ តែរឿងហិង្សា ផ្តើមចេញពីរឿងគិតលុយ។ក្រោយពេលកើតហេតុ ទាំងភាគីយុវជនជាភ្ញៀវដែលរងរបួសក្បាល  និងភាគីបង្កជាម្ចាស់ហាង បាននាំគ្នា ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាល ដើម្បីរកខុសត្រូវរៀងៗខ្លួន៕

RELATED ARTICLES