Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសដេញចាប់ រត់ចុះត្រាំទឹក

ប៉ូលិសដេញចាប់ រត់ចុះត្រាំទឹក

ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានធ្វើការចុះបង្ក្រាបចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់របស់តុលាការ ខណៈ ជនសង្ស័យខាងលើបានរត់គេចខ្លួន សម្ងំត្រាំទឹក តែត្រូវសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបាន នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចំនួន២ផ្សេងគ្នា របស់សាលាដំបូង ខេត្តកណ្តាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមដីកា មានឈ្មោះ លន សុចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានសហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀន ស្រុកកៀនស្វាយ ចុះអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល ចំនួន២ ដោយក្នុងនោះ ដីកាទី១-ចេញដោយលោកអាត ចន្ទ័ដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លេខ៧០២/២០ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ និងដីកាទី២-ចេញដោយលោកគឹម រ័ត្នណារិន ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តណ្តាល លេខ៨៩៨ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ លន សុចិត្ត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។

ជនត្រូវចោទខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES