ភ្នំពេញ៖មាស សុខសោភា បានដឹកដៃស្វាមីនាងលោកអ៊ឹត រ៉ាដា ទៅថតឈុតអាពាហ៍ ពិពាហ៍ ជាថ្មីម្ដងទៀតនៅប្រាសាទអង្គរវរត្ត ទឹកដីខេត្តសៀមរាប កាលពីពេលថ្មីៗនេះដែលជាសញ្ញាមួយបញ្ជាក់ថាតារាវ័យជាង៤០ឆ្នាំរូបនេះនៅតែចង់រៀបការតាមប្រពៃណីខ្មែរដោយចំហ ក្រោយមានដំណឹងថានាងគ្រោងរៀបការជាលើកទី៣ កាលពីឆ្នាំ២០២១ តែបែជាស្ងប់ស្ងាត់រហូតមកដល់បច្ចុប្បន្ន។តាមរយៈការបញ្ចេញរូបកូនកំលោះក្រមុំនោះសុខសោភា ត្រូវបានFan សរសើរថានាងនិងស្វាមីពិតជាសាកសមគ្នាក្នុងឈុតអាពាហ៍ ពិពាហ៍ ហើយពួកគេនៅតែជម្រុញឲ្យនាងរៀបការជាសាធារណៈដើម្បីឆាប់បានកូនដូចឱក សុគន្ធកញ្ញា ។ប៉ុន្ដែសោភា នៅតែគ្មានការសន្យាចំពោះអ្នកគាំទ្ររបស់ខ្លួនឲ្យច្បាស់លាស់ថានាងនឹងចូលរោងការជាមួយប្ដីជាលើកទី៣ នៅពេលណាឡើយ ។យ៉ាងណាមុនបណ្ដើរប្ដីទៅថតរូបបែបPre-Wedding នេះដែរមុននេះសុខសោភា ក៍នាំលោករ៉ាដា ថតMV បទដែលនាងច្រៀងសរសើរប្ដីជាលើកទីជាលើកទី២ នៅផលិតកម្មផ្ទាល់ខ្លួនCamtrax ខណៈដែលនាងច្រៀងបទទី១លើកពីគុណសម្បត្តិប្ដីនោះនៅថោន គឺបទ”ឧត្តមស្វាមី” ។
មហាជនបានរសើរមាស សុខសោភា ថានាងជាតារាពូកែរក្សារចំណងស្នេហាបានដល់ទៅ១៦ឆ្នាំដោយគ្មានរង្គើរបន្ដិចឡើយ បើទោះជាមង្គលការចំនួន២លើករបស់នាងនាពេលកន្លងមកសុទ្ធតែធ្វើដោយលួចលាក់ក្ដី តែសោភា តែងតែចេញសារអួតពីប្ដីនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់នាងនៅថ្ងៃទី២៨ ធ្នូ ថានាងជានារីម្នាក់មានសំណាងដែលមានប្ដីដែលស្រលាញ់នាងដោយស្មោះស័្មគ្រហើយលោករ៉ាដា ហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីនាង។ការចេញសារផង បញ្ចេញជាបទចម្រៀងផងលើកមុខប្ដីរបស់សុខសោភា បែបនេះក្រោយពីលោករ៉ាដា បានមករស់នៅខ្មែរជាមួយនាងរយៈពេលជិត១៧ឆ្នាំទៅហើយ ដោយលោកថែមទាំងបោះបង់ជំនាញជាគ្រូពេទ្យនៅកាណាដា ហើយសុខចិត្តយូសម្លៀកបំពាក់ឲ្យសោភា ច្រៀងតាមឆាកទៀតផង។អ្វីដែលសោភា កាន់តែកក់ក្ដៅនោះរាល់ពេលដែលនាងស្លៀកពាក់ស៊ិចស៊ីហើយមានអ្នកខ្លះមិនពេញចិត្តឬ វាយប្រហារមកលើនាងលោករ៉ាដា លើកទឹកចិត្តដល់នាងជានិច្ច និងមិនដែលចេះប្រចណ្ឌ ឬហួងហែងនាងឡើយដូចជាពេលខ្លះគេឃើញលោកថែមទាំងថតរូបលោកឆន សុវណ្ណារាជ អង្គុយអោបថើបសោភា ទាំងដែលតារាទាំងពីរបច្ចុប្បន្នមិនមែនច្រៀងនៅផលិតកម្មរួមគ្នាក្ដី។សកម្មភាពបែបនេះហើយដែលធ្វើឲ្យសោភា ពេញចិត្តប្ដីនាងស្ដូកតែម្ដងព្រោះបុរសបែបនេះហើយដែលនាងស្វែងរកជាគូជីវិតហើយនៅទីបំផុតលោករ៉ាដា បានធ្វើឲ្យនាងសែនកក់ក្ដៅក្នុងបេះដូងបំផុត ព្រោះរូបនាងជាអ្នកសិល្បៈ បើបានប្ដីជាប្រុសចេះប្រចណ្ឌ ច្បាស់ជានឹងអស់អាជីពជាមិនខាន។
មាស សុខសោភា បានរៀបការជាមួយលោកអ៊ឹត រ៉ាដា លើកទី១នៅឆ្នាំ២០០៨ ធ្វើតាមបែបសាសនាគ្រិស្ទនៅព្រះវិហារមួយនៅកាណាដា និងលើកទី២ រៀបការតាមប្រពៃណីខ្មែរតែបែបលួចលាក់ស្រដៀងសែនព្រេន ធ្វើនៅភ្នំពេញកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ ។ចំណងស្នេហាឆ្លងទ្វីពជិត១៧ឆ្នាំ នេះសុខសោភា មិនដែលបង្ហាញថានាងពពោះ និងសម្រាលកូនដូចតារាផ្សេងទេ តែនាងបែជាហៅយុវវជនម្នាក់ឈ្មោះBovee Hundley ដែលមានអាយុ១៦ឆ្នាំនោះថាជាកូនៗទៅវិញ ទើបធ្វើឲ្យមានភាពចម្រូងចម្រាសខ្លាំង ដោយសារតែមានបុរសម្នាក់ស្និតនាងថាតាមពិតប្រុសក្មេងនោះជាក្មួយនាងទេ ។ប៉ុន្ដែសោភា នៅតែបញ្ចេញកាយវិការស្និតស្នាលជាមួយបុរសនោះដូចជាអោបថើបគ្នាទៅវិញទៅមកហើយនាងនៅតែហៅរូបគេថាជា”កូនប្រុសម្លាញ់ម៉ាក់”គ្រប់ពេល ដោយថែមទាំងមាននារីៗខ្លះលេងហ្វេសបុកចង់កក់នាងធ្វើជាកូនម៉ែក្មេកទៀតផង។Fan ចង់ឲ្យសុខសោភា ចេញមុខលាតត្រដាងរឿងនាងមានកូននេះឲ្យច្បាស់លាស់ដូចជាថាពពោះនៅឆ្នាំណា ?សម្រាលនៅទីណា ?ជាដើម តែសោភា អត់ក្វល់ហើយបន្ដហៅបុរសនោះថាជាកូនៗតទៅទៀត។យ៉ាងណាបើគេរាប់ពីពេលវេលាដែលសុខសោភា ចាប់ដៃរ៉ាដា នោះនាងគូតែមានកូនពេញវ័យកំលោះបែបនេះមែន តែរឿងដែលគេនៅបន្ដឆ្ងល់នោះថាតើសោភា ផ្ដល់កំណើតឲ្យកូនដំបូងនិងលាក់បានដល់ទៅជិត១៧ឆ្នាំ នេះដោយរៀបណាទៅ ?
ទស្សនិកជនរងចាំមើលថាក្រោយមាស សុខសោភា កាន់ដៃប្ដីទៅថតឈុតប្រពៃណីជាថ្មីនេះនាងនឹងស្វាមីហ៊ានរៀបការមែនទែនឆាប់ៗដែរឬទេ ?