Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួន២នាក់ប្តីប្រពន្ធ បោកនារីខ្មែរ៦នាក់ ទៅលក់នៅឡាវ

ឃាត់ខ្លួន២នាក់ប្តីប្រពន្ធ បោកនារីខ្មែរ៦នាក់ ទៅលក់នៅឡាវ

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនបុរសស្ត្រី ២នាក់ ប្តីប្រពន្ធ ដែលជាមេខ្យល់ បោកប្រាស់នារីខ្មែរ វ័យក្មេង ៦នាក់ យកលក់នៅប្រទេសឡាវ និងបម្រុងលក់ បន្តរទៅប្រទេសទី៣ទៀត។

តាមប្រភពនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួល ព័ត៌ មានពីគណនីហ្វេសប៊ុក ឈ្មោះ Zeii Da សុំឱ្យជួយសង្គ្រោះនារីខ្មែរ ចំនួន ៦នាក់ ដែលត្រូវពួកមេខ្យល់ បោក ប្រាស់យកទៅធ្វើការជានារីខារ៉ាអូខេ នៅប្រទេសឡាវ និងបម្រុងលក់ពួកនាងបន្តទៅប្រទេសទី៣។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដោយមានការដឹកនាំ បញ្ជាផ្ទាល់ ពីលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយសហការជាមួយស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ជួយសង្រ្គោះនារីរងគ្រោះ ៦នាក់ (អនីតិជន ៤នាក់) និងបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តល្មើស ចំនួន២នាក់ (ប្តីប្រពន្ធ) នៅខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះ អគ្គកុងស៊ុល នឹងសម្របសម្រួលបញ្ជូនមកកម្ពុជា វិញ ក្នុងរយៈពេលឆាប់បំផុត តាមដែល អាចធ្វើបាន។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នារីខ្មែរ ចំនួន៦នាក់ បានបង្ហោះសារអំពាវនាវតាម បណ្តាញសង្គម ហ្វេសប៊ុក ស្វែងរកការជួយសង្គ្រោះពួកនាង។ នារីទាំង ៦នាក់ បានឲ្យដឹងថាពួកនាងត្រូវ បានជនខិលខូច បោកប្រាស់នាំទៅធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ (តំបន់ត្រីកោណ) ដោយមេ ខ្យល់បានកុហកថា ឲ្យពួកនាងទៅធ្វើការនៅ KTV តែបែរជាយកនាងទៅលក់ ហើយពួកនាង បានរត់ចេញ ពីកន្លែងធ្វើការ បន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកនាងទៅប្រទេសទី៣ ទៀត។ក្រោយពីបានទទួលព័ត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានសុំការសហការភ្លាម ពីអាជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះនារីខ្មែរ ទាំង៦នាក់ មានកាន់កន្លែងមានសុវត្ថិភាព ដើម្បីត្រៀមបញ្ជូន មកស្រុកកំណើតវិញ៕

RELATED ARTICLES