ខេត្តសៀមរាប៖ កម្លាំងចម្រុះ ខេត្តសៀមរាប រួមមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងកម្លាំងអាវុធហត្ថស្រុក នគរបាលស្រុក សូទ្រនិគមន៍ ស្រុកជីក្រែង បានធ្វើការ បង្ក្រាបបទល្មើស នេសាទនៅបឹង ទន្លេសាបជាទ្រង់ទ្រាយធំ ក្រោមដឹកការនាំដោយលោកពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប។
ប្រតិបត្តិការនេះ ធ្វើនៅចំណុចពាមកំពង់ឃ្លាំងស្រុក សូទ្រនិគមន៍ដល់ចំណុច ពេជស្លឹកគ្រៃ ស្រុកជីក្រែង និងមាត់ខ្លា ព្រំប្រទល់៤ខេត្ត (សៀមរាប កំពង់ធំ ពោធិសាត់ និងកំពង់ឆ្នាំង) នៅថ្ងៃទី២០មករាម្សិលមិញ។
មន្ត្រីមន្ទីរកសិកម្ម ខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃ ទី២១មករានេះថា ការបង្ក្រាប បទល្មើសនេសាទ នេះសមត្ថកិច្ច ចម្រុះខាងលើ បានរកឃើញឧបករណ៍ នេសាទដោយល្មើសច្បាប់ រួមមាន (បរ២០គ្រឿង) (របាំងសាច់អួន៦០០០ម៉ែត្រ) (ចម្រឹង១៨០០ដើម) (ត្រី៩០គីឡូ) ៕
ដោយ ៖ ច័ន្ទ សុភាព