Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្លាំងប៉ុស្តិ៍ព្រំដែន ទទួលពលករមកពីថៃ ៣៣នាក់

កម្លាំងប៉ុស្តិ៍ព្រំដែន ទទួលពលករមកពីថៃ ៣៣នាក់

ខេត្តបាត់ដំបង ៖ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ សហការជាមួយកម្លាំងយោធាវរសេនាតូចលេខ៥៣៣ បានទទួល ប្រជាពលរដ្ឋខ្មែរ ដែល វិលត្រឡប់ចូលមកប្រទេសកម្ពុជា វិញ ត្រង់ចំណុចភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមាន ជ័យ ស្រុកសំពៅលូន ចំនួន២លើក សរុប៣៣នាក់ ក្នុងនោះមានស្រី១៤នាក់ កុមារ៥នាក់។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចការពារព្រំដែន បានឱ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ដោយ អនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្ម ភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់ តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោ បល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេ នីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ សេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ ចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ឹង ម៉េត នាយប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាផ្នែក សឹករង សំពៅលូន ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ជា យ៉ាន មេបញ្ជាការកងអនុសេនាតូច រួមនិងកម្លាំង យោធាវរសេនាតូចលេខ៥៣៣ ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឯក អាំផន មេបញ្ជាការកង អនុ សេនាធំ បានទទួល ប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជា វិញ ត្រង់ចំណុចភូមិសាស្ត្រភូមិ ពោធិ៍ ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន២លើក សរុប៣៣នាក់ ស្រី១៤នាក់ កុមារ៥នាក់។

ក្រោយពីទទួលបាន កម្លាំងសមត្ថកិច្ច បានធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ និងធ្វើការពិនិត្យប័ណ្ណចាក់វ៉ាក់សាំង នៅនឹងប៉ុស្តិ៍ ជាលទ្ធផលត្រឹមត្រូវទាំងអស់។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានអនុញ្ញាតឱ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕

RELATED ARTICLES