ភ្នំពេញ៖នៅ សុនិតា នៅតែត្រូវបានមិត្តរួមអាជីពហៅនាងថាជា”ជំទាវៗ” ដដែល ក្រោយពីមានការសង្ស័យថាចំណងស្នេហានាងជាមួយលោកទឹត ថាវរិទ្ធ បានឈានទៅរកផ្លូវបំបែកតាំងពីចុងឆ្នាំ២០២២ ប៉ុន្ដែនៅខែឧសភា ២០២៣ នីតា និងលោកថាវរិទ្ធ បែជាលេចសញ្ញាត្រូវរ៉ូវគ្នាវិញ បើទោះជាពេលនោះមានអ្នកខ្លះសង្ស័យថាពួកគេលេងបិតពួនដាក់គ្នាក៍ដោយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះកាលពីថ្ងៃទី៣០ កញ្ញា លោកទឹត ថាវរិទ្ធ បានផុសរូបជាមួយសុនិតា សារជាថ្មីនៅប្រាសាទកោះកេរ ដែលនេះបញ្ជាក់ថាចំណងស្នេហាពួកគេបានវិលទៅរកភាពស្រស់បំព្រងឡើងវិញហើយ។តែអំឡុងពេលដែលសុនិតា និងលោកថាវរិទ្ធ បង្ហាញរូបភាពផ្អែមល្ហែមដូចផ្ដើមស្នេហ៍គ្រាដំបូងនេះគេឃើញសុនិតា បែជាស្រកសាច់ជាងមុន រហូតមានអ្នកខ្លះសង្ស័យថានាងកំពុងចាញ់កូនទី២ ទៀតផង។តែខ្លះទៀតថាសុនិតា ស្រកគីឡូចម្លែកបែបនេះដោយសារតែមុននេះនាងទៅធ្វើសមាធិដល់ទៅ២យប់៣ថ្ងៃនៅវត្តពុទ្ធមណ្ឌុលវិប្សស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា តមញាំអាហារពេលល្ងាច អីចឹងហើយបានជាស្រកគីឡូបែបនេះ។ប៉ុន្ដែខ្លះទៀតបែជាសង្ស័យថានាងមានជំងឺក្នុងខ្លួន ឬវិបត្តិដួងចិត្តរហូតដល់ស្គមកាយទៅវិញ។
នៅ សុនិតា ថ្លែងសារថា”មិនមែនស្គមឈឺទេ ស្គមនិងហាត់ប្រាណតើ”។
មិនទាន់មានដំណឹងថានៅ សុនិតា វិលត្រឡប់មកប្រឡូកក្នុងអាជីពសិល្បៈតទៅទៀតនោះទេ ក្រោយផ្អាកជិត៥ឆ្នាំ ទើបតែចេញមុខមួយប្រាវធ្វើជាMC វិញអំឡុងពេលដែលមានព័តមានថានាងចែកផ្លូវជាមួយលោកទឹត ថាវរិទ្ធ នោះទើបនាំឲ្យរឿងនាងវិលរកអាជីពចាស់រឹតតែត្រូវបានគេដាក់បន្ទុកថែមទៀតថាមកពីនាងចែកផ្លូវគូស្នេហ៍។ចំណែកលោកទឹត ថាវរិទ្ធ វិញអ្នកយកព័តមានយើងធ្លាប់ទូរស័ព្ទសាកសួរលោករឿងមានគេសង្ស័យលោកចែកផ្លូវជាមួយសុនិតា នេះដែរតែលោកនិយាយខ្លីថាមិនចង់និយាយពាក់ព័ន្ធរឿងគ្រួសារឡើយ។
តាមប្រភពថាអំឡុងពេលដែលនៅ សុនិតា និងលោកទឹត ថាវរិទ្ធ ត្រូវរ៉ូវគ្នាវិញនេះនិតា អាចនឹងពពោះកូនទី២ ក្នុងពេលដ៍ឆាប់ខាងមុខ ព្រោះការយកកូនថែមធ្វើឲ្យស្នេហាអ្នកទាំងពីរលែងប្រឈមហានិភ័យតទៅទៀតជាមិនខាន បើទោះជាគ្មានដំណឹងថាពួកគេនឹងដឹកដៃគ្នាចូលរោងការក្ដី ។ចំណែកតារាជិតស្និតសុនិតា បង្ហើបថាការទៅសមាធិរបស់តារាកូន១នេះនាពេលកន្លងមកក៍អាចជាហេតុផលដែលនាងចង់ធ្វើឲ្យអារម្មណ៍ស្ងប់ លែងសូវប្រចណ្ឌប្ដីផ្ដែសផ្ដាសទៀតដែរ ។ប៉ុន្ដែទស្សនិកជនខ្លះនៅតែដាក់ការសង្ស័យថាបើពេលនេះសុនិតា និងប្ដីត្រូវរ៉ូវគ្នាដូចដើមវិញមែន ម៉េចបានជាអ្នកទាំងពីរកម្របង្ហាញរូបភាពជុំគ្នាជាមួយកូនដូចមុន ឬម៉េចមិនកំណត់ពេលវេលារៀបអាពាហ៍ ពិពាហ៍ តាមប្រពៃណីខ្មែរតែម្ដងទៅ ?ការលើកឡើងបែបនេះព្រោះតែសុនិតា ចង់រៀបការ ប៉ុន្ដែស្វាមីនាងបែជាមិនដែលលេចឭថាលោកចង់រៀបការជាលើកទី២ ទៅវិញ …។
នៅ សុនិតា ធ្លាប់មានព័តមានថានាងបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ តែនាងអត់ដែលទទួលស្គាល់ទេ រហូតដល់ថ្ងៃសម្រាលកូនប្រុសថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ។ប្រភពបានឲ្យដឹងថាក្រុមគ្រួសារលោកទឹត ថាវរិទ្ធ មានការពេញចិត្តនិងនិតា នៅពេលដែលនាងសម្រាលបានកូនប្រុស១ នោះដែលខុសពីមុននេះអំឡុងពេលដែលលោកថាវរិទ្ធ ភ្ជាប់ស្នេហ៍ជាមួយស៊ឹម សូលិកា នោះពួកគេមិនសូវពេញចិត្តទេដែលខ្លះសង្ស័យថាដោយសារតែសូលិកា ពេលនោះគ្មានកូនដូចដែលពួកគេចង់បាន។តារាដែលស្និតសុនិតា បង្ហើបថាប្រសិនបើនិតា ពិតជាវិលទៅរកស្នេហាស្អិតល្មូតជាមួយលោកថាវរិទ្ធ ដូចដើមមែនប៉ុន្ដែនាងបន្ដពន្យាពេលរៀបការតទៅទៀតនោះស្នេហានាងនៅតែអាចប្រឈមជួបរឿងធំដដែល ព្រោះលោកថាវរិទ្ធ មានតំណែងធំ និងត្រូវបានគេចាត់ទុកលោកថាជាមនុស្សមានទ្រព្យស្ដុកទៀតផងហេតុនេះមិនខ្វះឡើយស្រីៗក្មេងដែលចង់ធ្វើជាសង្សារលោក។
គូរបញ្ជាក់ថានៅ សុនិតា បានផាត់ចោលសំណើរស្នេហ៍ពីសំណាក់បុរសជាច្រើនក្នុងនោះភាគច្រើនជាមន្រ្ដីធំផង សុទ្ធតែជាប្រុសអ្នកមានទ្រព្យស្ដុកស្ដម ដើម្បីមកភ្ជាប់ស្នេហាជាមួយលោកថាវរិទ្ធ ប៉ុន្ដែស្នេហានេះម្ដងសោះកក្រោះ ម្ដងក៍ទៅជារីករាយទៅតាមពេលវេលា ហើយចុងក្រោយនាងបែជាចុះស្គមប្លែកទៅវិញ។គេចាំមើលថាសុនិតា អាចនឹងរកវិធីបែបណាដើម្បីចងចិត្តប្ដីឯកឧត្តមកុំឲ្យងាករេចិត្តជាលើកទី២ ?