ភ្នំពេញ ៖ ក្មេងស្ទាវចំនួន២ក្រុមពេលទៅមើលការប្រគំតន្ត្រីរបស់ស្រាបៀរ LEO ស្រាប់តែឌឺដងពាក្យសម្តីដាក់គ្នា រហូតកើតជា អំពើហិង្សាវាយកាប់ចាកគ្នា បង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ាង៩និង៤០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុង មជ្ឈមណ្ឌលម៉ុង-ឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក បណ្តាលឱ្យរបួស២នាក់ និងសមត្ថកិច្ចចាប់វាយខ្នោះបាន៣នាក់។
ជនរងគ្រោះក្នុងហេតុការណ៍វាយគ្នាក្នុង កម្មវិធីប្រគំតន្ត្រីរបស់ស្រាបៀរ LEO នេះ មានឈ្មោះខុត វិសា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកលក់បន្លែ ស្នាក់នៅសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំកាមន របួសបែកចិញ្ចើមខាងឆ្វេង និង ម្នាក់ទៀតមានឈ្មោះមាឌ សុជឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកលក់បន្លែ ស្នាក់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន របួសខៀវ ភ្នែកខាងស្តាំ។ ចំណែកក្រុមជនបង្កដែលសមត្ថ-កិច្ចឃាត់ខ្លួនបាននេះ ទី១-ឈ្មោះសុខ ធី ភេទ ប្រុស អាយុ២៣ឆ្នាំ បុគ្គលិកក្រុមហ៊ុនតុងហាង ស្នាក់នៅផ្ទះលេខ៣៧A ផ្លូវលេខ៣២៦ សង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក ទី២-ឈ្មោះរឿន ដារា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបលាង ឡាន ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំកាមន និងទី៣-ឈ្មោះវ៉ាន់ នារីវ័ន ភេទប្រុស អាយុ ២៥ឆ្នាំ នាក់លក់ផ្លែឈឺនៅផ្សារដើមគ ស្នាក់ នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសម្តីពីជនរងគ្រោះ បានឱ្យដឹងថា នៅល្ងាចកើតហេតុនៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ គឺមានការប្រគំតន្ត្រីរបស់ស្រាបៀរ LEO ហើយពួកគេក៏បានទៅចូលរួមផងដែរ ដោយទិញស្រាបៀរអង្គុយផឹកស៊ីផងដែរ។ លុះ ពេលពួកខ្លួនកំពុងតែផឹកស៊ីនោះ ក៏មានក្មេង ស្ទាវចំនួន២ក្រុមដែលមួយក្រុមៗមានគ្នា៥ទៅ ៦នាក់ អង្គុយផឹកស៊ីនៅតុជិតគ្នា និងឌឺដងសម្តី ដាក់គ្នា រហូតកើតជាហិង្សាវាយកាប់ចាក់គ្នា តែម្តង ទើបធ្វើឱ្យបក្ខពួក ជនរងបង្កយកកៅអី វាយ ដោយទាំងពួកគេដែលមិនដឹងអីសោះ រងរបួសយ៉ាងដំណំ បើកុំតែសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលាប្រហែលជាពួកគេអាចមានគ្រោះថ្នាក់ច្រើនជាងនេះ ក៏ថាបាន។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅពេល ដែលមានករណីក្មេងស្ទាវវាយតប់គ្នាកម្លាំង សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដល់កន្លែងកើត ហេតុ ដោយមានការផ្ទុះអាវុធចំនួន២គ្រាប់ ទើបអាចចាប់ឃាត់ខ្លួនជនបង្កទាំង៣នាក់បាន និងដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដា ឃ្លិច ពណ៌ក្រហម ពាក់ស្លាក់លេខ ភ្នំពេញ 1FL-2222 នាំមកសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារ ដើមគ។ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេច ខ្លួនបាត់ស្រមោលអស់។
ជនរងគ្រោះបញ្ជាក់ថា ក្រោយពេលកើត ហេតុ ពួកគេបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលផ្សារដើមគ ចំណែកឯជនសង្ស័យទាំង ៣នាក់ ក្រោយពីសមត្ថកិច្ចសាកសួររួចរាល់ បានកសាងសំណុំរឿង ដើម្បីចាត់ការទៅតាម នីតិវិធី៕ សោល វ៉ាន់ណាល់