ភ្នំពេញ៖អ្នកមេម៉ាយកូន១នាងពេជ្រ សូលីកា រកបានដៃគូថ្មីនោះគឺបុរសលេងម៉ូដសាក់លោកថុល សុភិទិ បន្ថែមពីលើដៃគូចាស់លោកនីកូ ។ប៉ុន្ដែស្រីពេជ្រ ច្រៀងសម្ដែងជាមួយភិទិ តែមួយប្រាវក៍រយាលទៅវិញក្រោយពីកូនមន្រ្ដីធំផ្កាយ២រូបនេះត្រូវសង្សារសាច់សខ្ចីអ្នកមេម៉ាយឡុង ម៉ានីន ហាមដាច់ខាតមិនឲ្យលោកថតសម្ដែងថើបបឺមាត់ជាមួយតារាស្រីណាម្នាក់ផ្សេងក្រៅពីរូបនាងឡើយ។ជាក់ស្ដែងដូចជាមុននេះនៅពេលដែលភិទិ ថើបជញ្ជក់មាត់ជាមួយស្រីស្អាតអ៊ីង អ៊ីង ក្នុងMV មួយនោះអ្នកមេម៉ាយកូន១នាងម៉ានីន ឆេះដុំខ្លាំងរហូតប្រកាសផ្ដាច់ស្នេហ៍កូនលោកធំកណ្ដាលផ្លូវទាំងរូបនាងកំពុងតែមានផ្ទៃពោះជាមួយតារាចម្រៀងរូបនេះទៀតផង តែក្រោយមកក៍ព្រមត្រូវរ៉ូវគ្នាវិញដោយសារតែមានល័ក្ខខណ្ឌនិងកិច្ចសន្យាមួយចំនួន។ប្រភពបានឲ្យដឹថាដោយសារតែសូលីកា ខ្លាចមានរឿងធំដូចស្រីស្អាតអ៊ីង អ៊ីង ត្រូវសង្សារភិទិ ប្រតិកម្មរឿងថើបបឺតមាត់ជាមួយសង្សារនាងកាលពីចុងខែសីហា បែបនេះហើយទើបស្រីពេជ្រ ហាក់ចាប់ផ្ដើមរយាលៗពីដៃគូលែងសូវស្អិតល្មូតគ្នាដូចមុនទៀត។
ថ្វីត្បិតតែពេជ្រ សូលីកា និងថុល សុភិទិ លែងសូវចេញមុខរួមគ្នាដូចមុនហើយគេសង្ស័យថាដោយសាតែនាងស្រីពេជ្រ បារម្ភខ្លាចសង្សារអ្នកលេងម៉ូដសាក់រូបនេះឆេះដុំក្ដី ប៉ុន្ដែគេចាំបានថាសូលីកា ពេលថតMV បទ”ហេតុអ្វីយើងបែកគ្នា?” កាលពីដើមខែវិច្ឆិកា ២០២២ នោះក៍មានឈុតនាងថើបជញ្ជក់មាត់ជាមួយភិទិ ក្នុងអាងទឹកដែរ ប៉ុន្ដែហេតុអ្វីបានជាពេលនោះប្រពន្ធរបស់កូនមន្រ្ដីធំរូបនេះគ្មានកំហឹងដូចជានាងនាងអ៊ីង អ៊ីង ទៅវិញ ?ចុះបើពេលនេះសង្សារភិទិ ផ្ទុះកំហឹងដាក់គូស្នេហ៍រឿងថើបបឺតមាត់អ៊ីង អ៊ីង បែបនេះហើយ ប៉ុន្ដែសូលីកា មានបទថ្មីនិងលេងឈុតជញ្ជក់មាត់ជាមួយកូនលោកធំនេះសារជាថ្មីតើនឹងមានរឿងអ្វីកើតឡើងទៅ?ឬមួយក៍នាងម៉ានីន មិនចេះប្រចណ្ឌសង្សារជាមួយសូលីកា ?
គូរបញ្ជាក់ថាពេជ្រ សូលីកា ធ្លាប់ជាដៃគូចម្រៀងនិងភាពយន្ដរបស់លោកនីកូ តាំងពីពួកគេច្រៀងនៅM ជាមួយគ្នាម្លេះ ហើយពេលនេះពួកគេជួបគ្នាលើកទី២ នៅហង្សមាសក៍នៅតែជាដៃគូដដែល តែមិនសូវទទួលបានការចាប់អារម្មណ៍ច្រើនដូចមុនទេ ព្រោះតែសូលីកា ដែលធ្លាប់ត្រូវបានគេសង្ស័យថានាងនិងនីកូ មានទំនាក់ទំនងពិសេសជាមួយគ្នានោះពេលនេះនាងធ្លាក់ខ្លួនមេម៉ាយកូន១ទៅហើយ។ប៉ុន្ដែនាងសូលីកា នៅតែរក្សារបានទីផ្សារសិល្បៈរបស់នាងមធ្យមនៅឡើយតាមរយៈការចេញច្រៀងនិងលេចមុខនៅតាមស្ពតពាណិជ្ជកម្មជាបន្ដបន្ទាប់ ។ចំណុចសំខាន់របស់នាងសូលីកា ដែលធ្វើឲ្យនាងនៅតែមានFan ចូលចិត្តនោះដោយសារតែស្រីស្រស់រក្សាររូបរាងបានស្វែល មិនសូវបែកសាច់ទោះជាធ្លាប់មានប្ដីនិងកូន១ទៅហើយក្ដី។ចំណែកហង្សមាសវិញក៍នៅតែមិនទាន់ហ៊ានទម្លាក់នាងឲ្យលេងជាតួរង ឬជាតួម្ដាយឡើយ ពោលគឺភាពយន្ដរបស់ផលិតកម្មធំនេះបើតម្រូវជ្រើសនាងស្រីពេជ្រ គឺនៅតែជាតួឯកឬតួធំដដែល។
ពេជ្រ សូលីកា ត្រូវបានគេចាត់ទុកថានាងជាតារាដែលរីករាយតែនៅលើឆាកតន្រ្ដីប៉ុណ្ណោះ ព្រោះអំឡុងពេលតែមួយនាងជួបរឿងធំ២គឺទី១ ចែកផ្លូវជាមួយគូដណ្ដឹងនាងលោកគឹម ហាន កាលពីចុងឆ្នាំ២០២២ ធ្វើឲ្យនាងបរាជ័យគម្រោងរៀបមង្គលការធំ និងចេញទៅរស់នៅប្រទេសអូស្រា្ដលី និងទី២ ម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ទាក់ទងរឿងឃាតកម្មលើដៃគូស្នេហាភេទដូចគ្នាកាលពីដើមខែមករា ឆ្នាំ២០២០។ចំណុចទាំងនេះហើយនាងសូលីកា ពិបាកប្រឈមតែគេឃើញនាងបែងចែកពេលវេលាកើតទុក្ខ និងរីករាយដាច់ពីគ្នា ហើយបន្ដអាជីពសិល្បៈធម្មតានិងតាំងចិត្តថាត្រូវតែខិតខំរកលុយ ព្រោះត្រូវចិញ្ចឹមកូនផង ប្អូនស្រីផង តែម្នាក់ឯង។ចំណែកអតីតប្ដីលោកគឹម ហាន វិញនៅតែមកជួបកូនប្រុសជាធម្មតា ព្រោះនាងស្រីពេជ្រ មិនបានធ្វើដូចនាងភិន សុដាលីស ដែលហាមដាច់ខាតមិនឲ្យលោកប៉ែន ចំរ៉ុង ជួបមុខកូនស្រីនាងដោយផ្ទាល់នោះឡើយ ។ប្រភពបានឲ្យដឹងថានាងសូលីកា នៅតែមានជម្រើស្នេហ៍ច្រើនហេតុនេះឲ្យតែនាងព្រមបើកបេះដូងនោះច្បាស់ជារកបានគូស្នេហ៍ថ្មីចូលមកស្អំបេះដូងនាងភ្លែតជាមិនខាន ។ជាក់ស្ដែងដូចជាមុននេះស្រីពេជ្រ បានកៀកកើយជាមួយប្រុសកូនកាត់ចិនម្នាក់បង្ហាញភាពផ្អែមល្ហែមលើIG បានតែមួយរយៈក៍ស្ងាត់ទៅវិញ ទើបធ្វើឲ្យគេសង្ស័យថាចំណងស្នេហាថ្មីរបស់អ្នកមេម៉ាយសាច់សខ្ចីមិនទាន់ច្បាស់លាស់ឡើយ ហើយដោយសារតែមិនចង់ដើរជាន់ដានចាស់ទើបនាងផ្អាកស្និតស្នេហ៍ជាមួយប្រុសនោះមួយអន្លឺសិន ៕