Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីកាប់ប្រពន្ធ៣កាំបិត ខឹងអត់ដាំបាយស៊ី

ប្តីកាប់ប្រពន្ធ៣កាំបិត ខឹងអត់ដាំបាយស៊ី

ខេត្តព្រៃវែង ៖ ប្តីប្រពន្ធ ២នាក់ គឺជាមនុស្សចូលចិត្តផឹកស្រាដូចគ្នា តែងផឹកស្រវឹងជាប្រចាំ និងឧស្សាហ៍កើត មានជម្លោះពាក្យសម្តីនឹងគ្នាណាស់ លុះចុងក្រោយ ប្តីប្រពន្ធទាំងពីរទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ ភ្នែករៀងខ្លួន មកដល់ផ្ទះ កើតមានជម្លោះពីរឿងប្រពន្ធមិនដាំស៊ី បុរសជាប្តីបានទាញកាំបិតកាប់ប្រពន្ធ ចំនួន ៣កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ ចំណែកជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅ ចាត់ការតាមច្បាប់។

ករណីឃាតកម្មនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ។

ជនដៃដល់ជាប្តី ដែលកាប់ប្រពន្ធស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសំ រីម អាយុ៤៣ឆ្នាំ មុខរបរ កសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះមុត គីមឡាង អាយុ៤១ឆ្នាំ មុខរបរកសិករ រងរបួស៣កាំបិត (ចំស្មាខាងឆ្វេង ១កាំបិត ចំកដៃខាងឆ្វេង ១កាំបិត និងចំម្រាមដៃស្តាំ ១កាំបិត) បណ្តាលឱ្យស្លាប់ភ្លាមៗ នឹងនៅ លើផ្ទះរបស់ខ្លួនតែម្តង។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ប្តីប្រពន្ធទាំង២នាក់ខាងលើ មានកូនក្នុងបន្ទុកចំនួន៤នាក់ (ប្រុស១ ស្រី៣) ក្នុងនោះ កូនប្រុសពៅ និងកូនស្រីបន្ទាប់ពៅ មានជំងឺសរសៃប្រសាទ ជាមនុស្សមិនគ្រប់ទឹក បច្ចុប្បន្នកូន ប្រុសពៅដែលមិនគ្រប់ទឹក រស់នៅជាមួយឪពុក ម្តាយ ចំណែកកូនស្រីម្នាក់ទៀតដែលមិនគ្រប់ទឹកដូចគ្នា ត្រូវ បានបងៗយកទៅរស់នៅជាមួយនៅឯរាជធានីភ្នំពេញ។

ប្រភពដដែល បន្តថា គ្រួសារមួយនេះ ចូលចិត្តផឹកស្រាស្មើដៃគ្នា ទាំងប្តីនិងប្រពន្ធ ពោលគឺស្រវឹងខួបរាល់ ថ្ងៃតែ ម្តង និងធ្លាប់កើតមានជម្លោះពាក្យសម្តី និងអំពើហិង្សាតិចតួច ជាហូរហែមកដែរ។

ប្រភពខាងលើ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ប្តីប្រពន្ធទាំងពីរខាងលើ បានចេញទៅផឹកស្រាជាមួយគ្នា រហូតដល់ស្រវឹងជោក លុះដល់វេលាម៉ោង ១រសៀល ថ្ងៃដដែល ទើបនាំគ្នាត្រ ឡប់មកផ្ទះវិញ។ លុះពេលមកដល់ បុរសជាប្តី ឃ្លានបាយ ក៏ប្រើប្រពន្ធឱ្យទៅដាំបាយ តែប្រពន្ធមិនព្រមទៅ ទើបធ្វើឱ្យកើតមានជម្លោះ រហូតផ្ទុះជាអំពើហិង្សា ប្រតាយប្រតប់គ្នា ស្រាប់តែរំពេចនោះ បុរសជាប្តី បានទាញ កាំបិត មកកាប់ប្រហារប្រពន្ធ ចំនួន៣កាំបិត ចំស្មាខាងឆ្វេង ១កាំបិត កដៃខាងឆ្វេង ១កាំបិត និងម្រាមដៃស្តាំ ១កាំបិត បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនដៃដល់ជាប្តី នាំយកមកសាកសួរ នៅអធិ ការដ្ឋាននគរបាលស្រុកពាមជរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រពន្ធ បណ្តាលឱ្យស្លាប់ប្រា កដមែន មូលហេតុដោយសារផឹកស្រាស្រវឹង និងខឹងប្រពន្ធអត់ដាំបាយស៊ី។

ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការតាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES