Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពន្លៃជក់ចិត្ត មានស្រីក្មេង ៧នាក់ ម៉ាស្សាស្រួល

ពន្លៃជក់ចិត្ត មានស្រីក្មេង ៧នាក់ ម៉ាស្សាស្រួល

ភ្នំពេញ ៖ ទីតាំងម៉ាស្សាបង្កប់សេវាបម្រើផ្លូវភេទ មួយកន្លែង ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន បើកប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួននារីវ័យក្មេងចំនួន៧នាក់ ខណៈថៅកែ បានគេចខ្លួនបាត់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះម៉ាស្សា “ពន្លៃជក់ចិត្ត” ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ទីតាំងខាងលើនេះ មានបងប្អូនប្រជាពលរដ្ឋបានរាយ ការណ៍ថា មានក្មេងស្រីៗខ្លះក្រោមអាយុ១៧ឆ្នាំ បានមកធ្វើជានារីម៉ាស្សា និងមានបង្កប់សេវាបម្រើ ផ្លូវភេទដោយ លួចលាក់ទៀតផង។ បន្ទាប់មក កម្លាំងនគរបាលនាយកដ្ឋានជួញដូរមនុស្សនិងការពារអនីតិជនសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ រួមទាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរខណ្ឌ ចុះបង្ក្រាបទី តាំងម៉ាស្សាខាងលើភ្លាមៗតែម្តង។

សមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ខណៈពេលកម្លាំងនគរបាលចុះមកដល់កន្លែងកើតហេតុភ្លាមៗ ថៅកែប្រុសម្នាក់ បានរត់គេចខ្លួនបាត់ នៅសល់តែនារីវ័យក្មេង ចំនួន៧នាក់ នៅក្នុងហាងម៉ាស្សា “ពន្លៃជក់ចិត្ត” បន្ទាប់មកកម្លាំង នគរបាល បានឃាត់នារីៗទាំងនោះ យកមកសាកសួរ។

ក្រោយសាកសួររួច សមត្ថកិច្ចបានបញ្ជូននារីម៉ាស្សា ទាំង៧នាក់ ទៅផ្នែកជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES