Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេកលើគ្រែ ពស់ចឹកស្លាប់

ដេកលើគ្រែ ពស់ចឹកស្លាប់

ខេត្តក្រចេះ ៖ បុរសម្នាក់ បានចូលទៅដេកនៅលើគ្រែ ក្នុងផ្ទះរបស់ខ្លួន ស្រាប់តែត្រូវសត្វពស់ពិស ១ក្បាល ចឹក បណ្តាលឱ្យស្លាប់នៅលើគ្រែយ៉ាងអាណោចអាធ័ម ខណៈដែលគ្មានអ្នកបានដឹង និងជួយបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះទាន់ពេល។

ករណីនេះ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅចំ ណុចភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី។

បុរសរងគ្រោះដែលត្រូវសត្វពស់មានពិសចឹក បណ្តាលឱ្យស្លាប់ មានឈ្មោះពេញ សុវណ្ណី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសិប្បកម្ម មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ជនរង គ្រោះឈ្មោះពេញ សុវណ្ណី បានចូលដេកក្នុងផ្ទះរបស់ខ្លួន តែម្នាក់ឯង ដូចសព្វដង ដោយចូលទៅដេកលើគ្រែពូក ក្នុងបន្ទប់ ស្រាប់តែត្រូវបានសត្វពស់មានពិស (មិនស្គាល់ប្រភេទពស់ច្បាស់) បានចឹកចំគន្លាក់ជង្គង់ ផ្នែកខាង ក្រោយ មានស្នាមចំនួនបួនចង្កូម បណ្តាលឱ្យស្លាប់តែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលថ្មគ្រែ និងមានការចូលរួមពីលោកគ្រូពេទ្យមណ្ឌលសុខភាពថ្មគ្រែ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សពជនរងគ្រោះ ឈ្មោះពេញ សុវណ្ណី មានសភាពខ្មៅជាំពេញខ្លួន មានស្នាមចង្កូមពស់ ចំនួន៤កន្លែង ត្រង់ចំណុចគន្លាក់ជង្គង់ផ្នែកខាងក្រោយ និងមានឈាមចេញតាមមុខរបួស មានចេញឈាមតាមរន្ធរោម តាមមាត់ និងតាមច្រមុះ។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញ បានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយពិសពស់ (ត្រូវពស់ចឹក) ប្រាកដមែន  មិនមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យណ្យតាមប្រពៃណី៕

RELATED ARTICLES