Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំវង្វេងផ្ទះ ដើរចូលប៉ុស្តិ៍ប៉ូលិស

ក្រមុំវង្វេងផ្ទះ ដើរចូលប៉ុស្តិ៍ប៉ូលិស

ខេត្តត្បូងឃ្មុំ ៖ យុវតីម្នាក់ មិនដឹងជាដើរមកពីណាទៅណា វង្វេងផ្ទះ បានដើរចូលប៉ុស្តិ៍នគរបាលរដ្ឋបាលសុំឱ្យ សមត្ថកិច្ចជួយ ដោយប្រាប់ថា នាងដើរវង្វេងផ្ទះ ហើយមិនចាំភូមិស្រុកនោះឡើយ ទើបសមត្ថ កិច្ចបានផ្តល់ បាយទឹកឱ្យហូប និងឱ្យស្នាក់នៅប៉ុស្តិ៍ ជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួល។ករណីយុវតីដើរវង្វេងផ្ទះ ចូលប៉ុស៊្តិ៍ប៉ូលិសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣៥ នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ ស្ថិតនៅភូមិទន្លេបិទឃុំទន្លេ បិទ ស្រុកត្បូងឃ្មុំ។

យុវតីវង្វេងផ្ទះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជាមនុស្សមានសតិមិនសូវប្រក្រតី សូម្បីឈ្មោះខ្លួន ឯងក៏មិនស្គាល់ ឯភូមិ-ឃុំដែលខ្លួនស្នាក់នៅ ក៏មិនដឹង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៦និង៣៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានក្មេងស្រីជំទង់ម្នាក់ បានវង្វេងចូលមកក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ ស្ថិតនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងបានសុំឱ្យសមត្ថកិច្ចជួយរកផ្ទះនាង។ 

ប្រភពដដែល បន្តថា តាមការសាកសួរក្មេងស្រីរូបនេះ គឺពុំស្គាល់ឈ្មោះខ្លួនឯងឡើយ អាយុប្រហែល១៥ឆ្នាំ ជាមនុស្សមានសតិមិនសូវល្អ ហើយក៏មិនដឹងថាមកពីណាទៅណា និងរស់នៅឃុំ ស្រុក ខេត្តណាដែរ។បន្ទាប់ពីឃើញសភាពរបស់ក្មេងស្រីបែបនេះ លោកនាយប៉ុស្តិ៍ បានទិញបាយយកមកឱ្យក្មេងស្រីនោះញ៉ាំ និងបានឱ្យស្នាក់នៅជាបណ្តោះអាសន្ន ក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ រង់ចាំសមត្ថកិច្ចជួយស្រាវជ្រាវ រកសាច់ញាតិមកទទួល។

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទន្លេបិទ បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបាត់សមាជិកគ្រួសារ ឬស្គាល់សាច់ញាតិក្មេងស្រី មានភិនភាគដូចរូបភាពនេះ សូមទំនាក់ទំនងមកលេខទូរស័ព្ទស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ០៧១ ៤៤ ២២៦៦៦ ឬប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ ០៩០ ២២ ៩២ ៦៦ ៕

RELATED ARTICLES