Thursday, July 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកបុកគូទគេ ខ្ទេចមុខខ្លួនឯង

បើកបុកគូទគេ ខ្ទេចមុខខ្លួនឯង

ភ្នំពេញ ៖ រថយន្ត ១គ្រឿង កំពុងឈប់ចាំភ្លើងស្តុបសុខៗ ត្រូវរថយន្ត ១គ្រឿងទៀត បើកមកពីក្រោយ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកពេញទំហឹង បណ្តាលឱ្យរងការខូចខាតរៀងខ្លួន តែមិនបង្កឱ្យអ្នកជិះក្នុង រថយន្តទាំងសងខាង រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបស្ពានអាកាស ៧មករា តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទីកល្អក់ទី១  ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-4207 បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរស ម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបង្អង់ល្បឿន ឈប់ចាំភ្លើងស្តុប ខណៈនោះស្រាប់តែមានរថយន្ត ១គ្រឿងទៀត ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-8318 បើកបរដោយយុវជនម្នាក់ រួមដំណើរជាមួយយុវជនម្នាក់ទៀត ធ្វើដំណើរមកពីក្រោយ មិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តហ្វដ ពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសងខាង គ្រាន់តែ ភាគីខាងរថយន្តព្រូស ខូចខាតធ្ងន់ជាង (ក្រពឹតផ្នែកខាងមុខយ៉ាងដំណំ)។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដើម្បីជួយអន្តរាគមន៍ និងត្រូវបានភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

RELATED ARTICLES