Friday, December 27, 2024
Homeព័ត៌មានជាតិទុស្សេខ្សែ​ ភ្លើង​ឆេះ​ផ្សារកណ្តាល​អស់​១៧តូប​

ទុស្សេខ្សែ​ ភ្លើង​ឆេះ​ផ្សារកណ្តាល​អស់​១៧តូប​

ភ្នំពេញ ៖ អណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅចេញពីតូបនៅក្នុងផ្សារកណ្តាលបង្កឲ្យមានការ ភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចនិងម្ចាស់តូបរត់ចូលទៅជញ្ជូនរបស់របរបានតិចតួចប៉ុណ្ណោះ ក្រៅពី​នេះត្រូវ បានអណ្តាតភ្លើងលេបត្របាក់អស់ទាំងស្រុងចំនួន១៤តូបនិង៣តូបទៀត ឆ្លងរាលដាល កាលពីវេលាម៉ោង​៣និង​១៥នាទី​ទាបភ្លឺ​​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៦​ នៅក្នុង​ផ្សារ​កណ្តាល​ស្ថិត​នៅ​សង្កាត់​ផ្សារ​កណ្តាល​១​ ខណ្ឌ​ដូនពេញ​ ។

​​តាម​សម្តី​ពីសន្តិ​សុខដែលយាម​នៅក្នុង​ផ្សារកណ្តាលបានឲ្យដឹងថា ​​មុន​ពេល​កើតហេតុពួក​គាត់​បាន​ដេក​យាម​នៅក្នុង​ផ្សារ​ ស្រាប់​តែ​មាន​ធុំក្លិន​ឈ្ងៀម​ ពេល​នោះ​ពួក​គាត់​បានដើរ​រកមើល​នៅ​ក្នុង​ផ្សារ​ ក៍ស្រាប់តែ​ឃើញ​តូប​មួយ​នៅកណ្តាល​ផ្សារដែលជាតូបអ៊ុតសក់បាន ឆាប ឆេះ​ចេញ​ជា​អណ្តាតភ្លើងឡើង​សន្ធោសន្ធៅ​ ពេល​នោះដែរ​ពួក​គាត់​ក៏​បានរាយការណ៍​ ទៅ​ប្រាប់​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះមកដល់​បានយកបំពង់ពន្លត់អគ្គីភ័យបាញ់អស់ជាង២០ បំពង់ នៅតែមិនរលត់ក៏​បាន​ទំនាក់ទំនងហៅរថយន្ត​សង្គ្រោះ​អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មកជួយ​អន្តរាគមន៍​មានរថយន្ត​របស់ស្នងការនគរបាល រាជធានីភ្នំពេញចំនួន​១៨​គ្រឿង រថយន្ត​ស្រាបៀរ​កម្ពុជា​មួយ​គ្រឿង​​​គ្នា​សរុបទាំងអស់១៩គ្រឿងបានបាញ់ទឹក​រលត់អស់ទៅវិញ ចំណែករថយន្ត​របស់​​ក្រសួងម​ហាផ្ទៃ២គ្រឿងមកដល់តែមិនបានបាញ់​ទឹកទេ ។ អណ្តាតភ្លើងបានរលត់អស់​ទៅ​វិញ​នៅ​ម៉ោង​៤និង​១៥នាទី​ថ្ងៃ​ដដែល​  ។

ប្រភពព័ត៌មាន​នៅកន្លែងកើតហេតុមុន​ដំបូង បានឲ្យដឹងថា សង្ស័យមានអ្នកលួចចូលទៅដុត សមត្ថកិច្ចបានតាម​ចាប់ជនបង្កតែ​ចាប់អត់បាន ។ ក្រោយកើតហេតុសមត្ថកិច្ចធ្វើការស្រាវ ជ្រាវបានឲ្យដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើងឆាបឆេះធ្វើឲ្យផ្ទុះធុងហ្គាសដែលទុកនៅ ក្នុងផ្សារទើបបង្កឲ្យមានការឆាបឆេះសន្ធោសន្ធៅបែបនេះ ។

អគ្គីភ័យខាងលើឆេះខូចខាតទាំងស្រុងអស់ចំនួន១៤តូចនិងឆ្លងរាលដាលរោលខ្មៅចំនួន៣ តូប​ទៀត រីឯរបស់របរដែលជញ្ជូនចេញមកខាងក្រៅបានតិចតួចប៉ុណ្ណោះ ។ តូបដែលឆេះ ខូចខាត​ភាគច្រើនជាតូបអ៊ុតសក់ ធ្វើក្រចក ម៉ាស្សា និងតូបលក់ខោអាវជាដើម ៕

RELATED ARTICLES