Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ពងយួន៣ម៉ឺនគ្រាប់ កម្ទេចចោល

ចាប់ពងយួន៣ម៉ឺនគ្រាប់ កម្ទេចចោល

ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប បានឱ្យ ដឹងថា មន្ត្រីសាខា ក.ប.ប ខេត្តត្បូងឃ្មុំ បានធ្វើការកម្ទេចចោលនូវពងមាន់ខូចគុណភាព ប្រមាណជាង ៣ម៉ឺន គ្រាប់ នៅទីតាំងដីឡូត៍មួយកន្លែង ភូមិស្រះទឹក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលឈ្មួញទុច្ចរិត បានលួចនាំចូលដោយខុសច្បាប់ ពីប្រទេសជិតខាង។

មន្ត្រីសាខា ក.ប.ប ខេត្តត្បូងឃ្មុំ សហការជាមួយសាខាគយ និងរដ្ឋាករខេត្ត កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានធ្វើការកម្ទេចចោលនូវពងមាន់ខូចគុណភាព ប្រមាណ ៣២ ០០០គ្រាប់ នៅទីតាំងដីឡូត៍មួយកន្លែង ក្នុងភូមិ ស្រះទឹក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពងមាន់ខូចគុណភាពទាំងអស់នេះ ត្រូវបានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់គេចពន្ធប្រចាំតំបន់៦ នៃសាខាគយនិងរដ្ឋាករខេត្ត ស្ទាក់ចាប់បាន នៅពេលឈ្មួញទុច្ចរិតលួចនាំចូលដោយខុសច្បាប់ ពីប្រទេសជិត ខាង ហើយដើម្បីចៀសវាងមានការចរាចរចូលទីផ្សារ ជាយថាហេតុ នាំឱ្យប៉ះពាល់ដល់សុខភាព មន្ត្រីជំនាញ ឯកភាពចាត់វិធានការកម្ទេចចោល តាមនីតិវិធី៕

RELATED ARTICLES