Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតូចចិត្តប្រពន្ធលែង លោតទឹកអត់ស្លាប់ ចងក

តូចចិត្តប្រពន្ធលែង លោតទឹកអត់ស្លាប់ ចងក

ខេត្តបាត់ដំបង ៖ បុរសម្នាក់ តាំងពីលែងលះប្រពន្ធរួចមក ស្រាប់តែខូចចិត្ត ចេះតែប៉ុនប៉ងធ្វើអត្តឃាតជា ច្រើនលើកច្រើនសាមកហើយ ដោយធ្លាប់លោតពីលើដើមឈើ លោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយសារសាច់ញាតិ បងប្អូនជួយសង្គ្រោះទាន់រហូត។ លុះចុងក្រោយ  បានដើរបាត់ពីផ្ទះ ដោយគ្មានដំណឹង អស់រយៈពេលជិត១សប្តាហ៍ ស្រាប់តែក្រោយមកមានគេប្រទះឃើញចងកស្លាប់នៅលើដើមឈើ កណ្តាល វាលស្រែ។

ករណីចងកធ្វើអត្តឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១៦នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុចដើមឈើ១ដើមស្ថិតនៅកណ្តាលវាលស្រែ ក្នុងភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល។បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះសែម សល់ ភេទប្រុស អាយុ៥៥ឆ្នាំ មានលំនៅ ភូមិប្របហិប ឃុំឃ្លាំង មាស ស្រុកបវេល បច្ចុប្បន្នមកស្នាក់នៅជាមួយប្អូនបង្កើត ដោយប្រកបរបរធ្វើចម្ការ នៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល។

តាមការបំភ្លឺពីឈ្មោះកាន់ សំណាង  ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាក្មួយថ្លៃរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ពូថ្លៃរបស់ខ្លួន ឈ្មោះ សែម សល់ (ជនរងគ្រោះ) គឺជាបុរសពោះម៉ាយ ដោយគាត់បានលែងលះជាមួយប្រពន្ធ ក្រោយរបស់គាត់ ឈ្មោះសាត វ៉ារី ក្នុងអំឡុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីលែងលះរួច គាត់តែងតែរក សម្លាប់ ខ្លួន ដោយធ្លាប់លោតពីលើដើមកកោះផង និងធ្លាប់លោតទឹកសម្លាប់ខ្លួនផង ប៉ុន្តែត្រូវកូនជួយទាន់ ម៉្យាងវិញ ទៀតគាត់ក៏មានជំងឺប្រចាំកាយផងដែរ។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានដើរចេញបាត់ពីផ្ទះ មិនដឹង ទៅណា ហើយត្រូវបានបងប្អូននិងក្រុមគ្រួសារ ស្វែងរកដែរ ប៉ុន្តែរកមិនឃើញ។ រហូតដល់វេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែអ្នកភូមិ បានភ្ញាក់ផ្អើលថា ប្រទះឃើញខ្មោចចងកនៅ លើដើម តង្កៀបក្តាម លុះពេលនាំគ្នាទៅមើល ទើបដឹងថា ជាជនរងគ្រោះ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកបវេល សហការជាមួយគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ ព្រមទាំងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិត ជាចងកសម្លាប់ខ្លួនប្រាកដមែន។ មូលហេតុដោយសារតែមានវិបត្តិផ្លូវចិត្តរឿងលែងលះប្រពន្ធ និងមានជំងឺប្រ ចាំកាយផង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណី៕

RELATED ARTICLES