Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃប្លន់អ្នកដឹកអាហារ ជាប់ខ្នោះ១

 វ៉ៃប្លន់អ្នកដឹកអាហារ ជាប់ខ្នោះ១

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន ២នាក់ ពាក់ព័ន្ធករណីប្លន់យកទូរស័ព្ទ និងលុយ ពីអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ ចំណុចក្បែរវត្តញាណរង្សី ក្នុងខណ្ឌឫស្សីកែវ នោះ  ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ ខ្លួនបានហើយ និងកំពុងសាកសួររកបក្ខពួកដែលរត់គេចខ្លួន។

ការចាប់ខ្លួនជនសង្ស័យ ធ្វើឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអេង ណាវីន ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់ នៅបន្ទប់ជួល ភូមិត្រពាំង ថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកវត្ថុតាងដកហូត រួមមាន ទូរស័ព្ទម៉ាក iPhnoe 11 Pro ពណ៌ស្វាយ (ប្រគល់ជូនម្ចាស់វិញ) និងកូនកាំបិត ១ដើម។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកុម្មង់អាហារតាមអនឡាញ លុះបុគ្គលិកដឹកជញ្ជូនដឹកយក មកដល់ ក៏ព្រួតវាយប្លន់យកទូរស័ព្ទ ១គ្រឿង បានសម្រេច រួចរត់គេចខ្លួនបាត់កាលពីវេលាម៉ោង ២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរវត្តញាណរង្សី តាមបណ្តោយបេតុង ស្ថិតក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ៕

RELATED ARTICLES