Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ចាប់បានតែសម្ភារៈ ដុតចោល

បង្ក្រាបជល់មាន់ ចាប់បានតែសម្ភារៈ ដុតចោល

ខេត្តកោះកុង ៖ កម្លាំងនគរបាលស្រុកស្រែអំបិល បានឆ្មក់ចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ ភ្នាល់ដាក់ប្រាក់ ១កន្លែង តែពេលចុះទៅដល់ ក្រុមអ្នកញៀនល្បែង បានរត់ចែកផ្លូវគ្នាអស់ ទើបសមត្ថកិច្ចបានត្រឹមរុះរើសម្ភារៈ (សង្វៀនមាន់ចល័ត) ដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង។

ប្រតិបត្តិការឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់នេះ បានធ្វើឡើង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិ សាស្ត្រភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល។

លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣ ថា វិធានការបង្ក្រាបល្បែងស៊ីសងជល់មាន់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គឺធ្វើឡើងតបនឹងបទ បញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជារក្សាបាននូវគោលការណ៍ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។លោកអធិការនគរបាលស្រុកស្រែអំបិល បានបញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់ ខាងលើនេះនៅក្នុងព្រៃ ក្រោយដីឡូត៍ ប៉ុន្តែមិនបានឃើញមនុស្សកំពុងល្បែងជល់មាន់នោះទេ ទោះយ៉ាងណា កងកម្លាំងសមត្ថកិច្ចរបស់ លោកបានរុះរើដុតបំផ្លាញចោលទាំងស្រុង។ មិនបញ្ចប់ត្រឹម នេះទេ គឺសមត្ថកិច្ចនឹងស៊ើបអង្កេតតាម ដានមុខ សញ្ញាល្បែងទាំងនេះបន្តទៀត។

លោកអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ដែលបានជួយសហការផ្តល់ព័ត៌មានដល់កម្លាំងអធិការដ្ឋាន គ្រប់សកម្មភាព បទល្មើសផ្សេងៗ និងសុំកិច្ច សហការបន្តទៀត ដើម្បីក្នុងភូមិ-ឃុំ ស្រុក គ្មានបទល្មើសកើតមានឡើង៕

RELATED ARTICLES