Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបល្បែងឡូតូ ឃាត់ខ្លួន៦នាក់

បង្ក្រាបល្បែងឡូតូ ឃាត់ខ្លួន៦នាក់

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែង និងភ្នាក់ងារចំនួន ៦នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ឃាត់ខ្លួនពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់ (ឡូតូ)។

ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះ គ្មានលេខ ផ្លូវលំ ក្រុមទី៦ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអ៊ុន ស្រីលាភ ភេទស្រី ជាបុគ្គលិកក្រុមហ៊ុន ឡូតូ (ភ្ញាក់ងារ)។ ទី២- ឈ្មោះស៊ឹម សុនីតា ភេទស្រី ជាបុគ្គលិកក្រុមហ៊ុនឡូតូ (ភ្ញាក់ងារ)។ ទី៣- ឈ្មោះជាង គឹមហឿង ភេទប្រុស មុខរបរកម្មករសំណង់ (អ្នកលេង)។ ទី៤-ឈ្មោះសោម សម្ភស្ស ភេទប្រុស មុខរបរកម្មករ សំណង់ (អ្នកលេង)។ ទី៥-ឈ្មោះអ៊ីន ប៉ៃលិន ភេទប្រុស មុខរបរជាងមាស (អ្នកលេង) និងទី៦-ឈ្មោះឆេង សុខឡេង ភេទប្រុស មុខរបរលក់ដូរ (អ្នកលេង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កម្លាំងអធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានចុះ បង្ក្រាបករណីបើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ឡូតូ) និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ព្រមទាំង ដកហូតសម្ភារៈ រួមមាន កុំព្យូទ័រ ចំនួន៣គ្រឿង្ប ដុំ WiFi ចំនួន១ Keybord ចំនួន២ តេឡេទូរទស្សទ៍ ចំនួន១ ទូរទស្សន៍ ចំនួន១គ្រឿង និងប្រាក់ចំនួន ២០០០០រៀល។

ជនសង្ស័យទាំង ៦នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES