ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន នៅចំណុចបន្ទប់សណ្ឋាគារ មួយកន្លែង ស្ថិតក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី សុទ្ធសឹងតែជាជនជាតិវៀតណាម សរុបចំនួន១៦នាក់។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចសណ្ឋាគារ កណ្តាលសួន (ទល់មុខខារ៉ាអូខេ BOEING) ចំណុចបន្ទប់ A835, 823 និង 821 សង្កាត់ចតុមុខ ខណ្ឌដូន ពេញ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការ ទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្តម សេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន។
តាមប្រភពពីសមត្ថកិច្ចជំនាញ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា ការបង្ក្រាបជាក់ស្តែង ករណីគ្រឿងញៀនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៦នាក់ (ស្រី៨នាក់) ជនជាតិវៀតណាម។ ក្នុងនោះកម្លាំង សមត្ថកិច្ចជំនាញ ចាប់យកវត្ថុតាង សារធាតុញៀន មួយចំនួន ហើយជនសង្ស័យបានចាក់គ្រឿងញៀនចូលក្នុងបង្គន់ ប្រមាណ១គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួន ទៀត ដូចជា ទូរស័ព្ទ ចំនួន ២៥គ្រឿង Laptob ចំនួន១គ្រឿង្ប ម៉ាស៊ីនចាក់ភ្លេង ចំនួន២គ្រឿង។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុ ញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវរកមេខ្លោង អ្នកជូញដូរញៀនគ្រឿងញៀន និងកសាងសំណុំ រឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕