ខេត្តកោះកុង ៖ ស្ត្រីម្នាក់ មានប្តីនៅជ្រងោ បែរជាមានគំនិតផិតក្បត់ លួចមានសហាយជាប្តីគេ រស់នៅផ្ទះ ទល់មុខគ្នា ដោយលួចបើកទ្វារឲ្យប្រុសសហាយចូលមករួមរ័ក ទាំងកំពុងដេកលើគ្រែជាមួយប្តី ។ លុះចុងក្រោយ បន្ទាប់ពីសម្រាលកូនបានជាង ៥ខែ បានលួចបើកឲ្យប្រុសស្នេហ៍ចូលបន្ទប់ រួមរ័កទៀត ដោយមិនដឹងថាប្តីរៀបគម្រោងតាមទាន់ជាន់កែង ដោយប្តីធ្វើពុតជាស្រវឹងស្រា ដេកលក់ ទីបំផុតត្រូវប្ដីតាមទាន់ ចាប់ក្របួចប្រុសសហាយជាប់ ប្រគល់ឲ្យសមត្ថកិច្ច នាំយកទៅចាត់ការតតាមច្បាប់។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។
ស្ត្រីដែលលួចសហាយស្មន់ជាមួយប្រុសប្តីគេ ត្រូវប្តីតាមទាន់នោះ មានឈ្មោះ ហាវ ចិន្ថា មានប្តីឈ្មោះ កាន់ ម៉ៅ បច្ចុប្បន្នរស់នៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។ ចំណែកបុរសដែលលួចស៊ីប្រពន្ធគេ មានឈ្មោះ ឆេង គៀក មានលំនៅ ផ្ទះទល់មុខគ្នា ។
តាមសម្តីបុរសជាប្ដី បានឲ្យដឹងថា រឿងសហាយស្មន់នេះ មិនមែនទើបតែកើតទ្បើងថ្មីៗនេះទេ គឺកើតឡើងជាយូរមកហើយ តែលោកចាប់ភ័ស្តុតាងមិនបាន ទើបចុងក្រោយ លោកបានសហការជាមួយបងប្អូន រៀបគម្រោងឃ្លាំមើល តាមទាន់ជាន់កែង ដោយលោកធ្វើពុតជាស្រវឹងស្រា ដេកលក់ ស្រាប់តែស្ត្រីជាប្រពន្ធ បានបើកទ្វារឲ្យប្រុសសហាយចូលមកក្នុងបន្ទប់ ប្រុងរួមរ័កគ្នា ក៏ត្រូវលោកនិងបងប្អូនតាមទាន់ ថតវីដេអូទុកជាភ័ស្តុតាង និងចែករំលែកជូនសាធារណជនបានឃើញទង្វើដ៍សែនថោកទាបរបស់ស្ត្រីជាប្រពន្ធ និងប្រុសសហាយនេះតែម្តង។
បុរសជាប្តី បន្តថា លោកហួសចិត្តនឹងប្រពន្ធនេះណាស់ មិនដឹងថានាងរួមរ័កជាមួយប្តីមិនស្រួលឬយ៉ាងណា បានជារកប្រុសថែមមួយទៀតបែបនេះ ហើយមិនមែនជាលើកទី១ នោះទេ ដែលប្រពន្ធលោក លួចដេកជាមួយសហាយនេះ ។ ចំណែកកូនដែលទើបតែកើតបានជាង ៥ខែនេះ ក៏ប្រហែលជាកូនរបស់ប្រុសសហាយឈ្មោះ ឆេង គៀក នេះដែរ ។ បុរសដដែល បន្តថា បុរសឈ្មោះឆេង គៀក នេះ មានប្រពន្ធ និងកូនកំលោះក្រមុំអស់ទៅហើយ តែបែរជាប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធគេ ទាំងរូបគាត់ជាប្ដីកំពុងដេកជាមួយគ្នាស្ត្រីជាប្រពន្ធនៅលើគ្រែ តែគាត់ធ្វើពុតជាស្រវឹងស្រា ដើម្បីចាប់ប្រពន្ធលួចសហាយស្មន់ជាមួយប្រុសនេះ ។
សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលថ្មស បានឲ្យដឹងថា នៅយប់កើតហេតុនោះ លោកកាន់ ម៉ៅ និងបងប្អូនបានរៀបគម្រោងឃាត់ខ្លួនបុរសជាសហាយរបស់ប្រពន្ធ ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ថ្មស តែម្ដង ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិចឃាត់ខ្លួនយកទៅសាកសួរ និងដោះស្រាយជាមួយភាគីប្តីរបស់ស្ត្រីជាគូសហាយ តាមនីតិវិធី៕