Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសមាជិកក្រុមប្រឹក្សាឃុំ ធ្វើអត្ត...ឃា...ត

សមាជិកក្រុមប្រឹក្សាឃុំ ធ្វើអត្ត…ឃា…ត

ខេត្តស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ ដែលគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាឃុំថ្នាធ្នង់ មិនដឹងជាមាន​វិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយយកកាំបិតអារក បណ្តាលឱ្យស្លាប់យ៉ាង​អាណោចអាធ័ម។

ករណីអត្តឃាតកម្មនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ទឹក ខាងក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិចំណតត្រាច ឃុំថ្នាធ្នង់ ស្រុករំដួល។

បុរសដែលអារកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះដួង រ៉ា អាយុ៥១ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំថ្នាធ្នង់ មានលំនៅក្នុងភូមិចំណតត្រាច ឃុំថ្នាធ្នង់ ស្រុករំដួល។

តាមការបំភ្លឺពីស្ត្រីឈ្មោះអ៊ុក ណារី ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ បាន​កើតមានជំងឺប្រចាំកាយ យូរឆ្នាំមកហើយ ដោយសារមានជំងឺទឹកនោមប្រៃ និងលើសឈាម។ កន្លងមក អាការជំងឺប្តីគាត់ ចេះតែធ្វើទុក្ខជាញឹកញាប់ ហើយក៏ធ្លាប់ឮប្តីត្អូរត្អែរពីទុក្ខលំបាក និងព្រលយពាក្យថា លែងចង់រស់ដែរ តែពួកគាត់ជាប្រពន្ធកូន ចេះតែនាំគ្នាជួយលើកទឹកចិត្តប្តី ជាប់រហូត។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញប្តីរបស់គាត់ស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ទឹកខាងក្រោមផ្ទះ ទើបកើតមានការផ្អើលឆោឡោឡើងតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញខេត្តបាន សហការជាមួយកម្លាំងជំនាញស្រុក និងគ្រូពេទ្យមណ្ឌលសុខភាពបុសមន បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាត (អារកសម្លាប់ខ្លួនឯង) ប្រាកដមែន ដោយមិនមានស្នាកស្នាមអ្វីសុម្គាល់​ជារឿងឃាតកម្មនោះទេ។ ចំណែកមូលហេតុ អាចបណ្តាលមកពីជនរងគ្រោះតូចចិត្តនឹងជំងឺប្រចាំកាយរ៉ាំរ៉ៃ ព្យាបាលមិនជា។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ​តាមប្រពៃណី៕

RELATED ARTICLES