Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហ្វាហ្វា ៖ប្រតិកម្មនឹងនារី២នាក់ថា បញ្ចេញដោះ​លក់គុយទាវ

ហ្វាហ្វា ៖ប្រតិកម្មនឹងនារី២នាក់ថា បញ្ចេញដោះ​លក់គុយទាវ

ភ្នំពេញ ៖ តារាសម្តែងរូបស្រស់សិចស៊ីល្បីឈ្មោះ កញ្ញាហ្វាហ្វា បានប្រតិកម្មនឹងនារី ២នាក់ ដែលបានរិះគន់ និងបង្អាប់នាងថា បញ្ចេញដោះ ទាកទាញលក់គុយទាវ និងថានាងមានដោះ ធំ ព្រោះមានគេច្របាច់ ។កញ្ញាហ្វាហ្វា បានឲ្យដឹងថា កញ្ញាមិនយល់សោះថា អ្នករិះគន់ ដៀមដាមមកលើនាងទាំងនោះកើតអី បាន​ជាចូលមកខម្មិនក្នុងទំព័រហ្វេសប៊ុក របស់នាងបែបនេះ ដោយម្នាក់ ចូលខម្មិនថា រូបនាងបញ្ចេញដោះ ដើម្បី​ទាក់ទាញលក់គុយទាវ និងម្នាក់ទៀតដៀមដាមថា ដោះរបស់គេមិនធំដូចនាង ដោយសារគ្មានអ្នកច្របាច់។

កញ្ញាហ្វាហ្វា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ថា «ហើយគាត់កើតអី បានខម្មិនប្អូនអ៊ីចឹង? បងប្អូនជួយប្រាប់ផង… ។ គាត់តាមខំមិនរូបខ្ញុំ អត់យល់ដល់អ៊ីចឹង ចង់អត់ខ្វល់ដែរ តែតឹងទ្រូងពេក …។ ហើយដូចគាត់នេះ ក៏មកខម្មិន អត់មានអ្នកច្របាច់ដោះអ៊ីចឹងបាន អើយ! និយាយចេញ»។

គួរបញ្ជាក់ថា ការបញ្ចេញប្រតិកម្មរបស់កញ្ញាហ្វាហ្វា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី មាននារី ២នាក់ បាន​ចូលមកបញ្ចេញយោបល់ (Comment) ក្នុងទំព័រហ្វេសប៊ុក របស់នាង ក្រោយពីនាងបានផុសរូបភាពនាង​ពាក់អាវកក្អម ស្លៀកខោខូវប៊យជើងវែង ឈរនៅមុខហាង «ណងហ្វា គុយទាវទឹកខ្មៅ» របស់នាង កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។

នារីម្នាក់ ប្រើគណនីហ្វេសប៊ុក ឈ្មោះ បានចូលទៅ Comment ថា «អត់មានសរសៃផង ហាត់ប្រាណធម្មតា តែអត់បានបញ្ចេញដោះ ទាក់ទាញលក់គុយទាវផង»។

ចំណែកនារីម្នាក់ទៀត បានចូលទៅ Comment ថា «ដោះខ្ញុំអត់ធំដូចចែ ព្រោះអត់មានអ្នកច្របាច់»។

សូមបញ្ជាក់ថា កញ្ញាហ្វាហ្វា មានឈ្មោះពិត គៀត បេឡា សព្វថ្ងៃមានអាយុ ២៦ឆ្នាំ ជាតារាសម្តែង និងបង្ហាញ​ម៉ូដល្បីឈ្មោះ ជាពិសេសនាងត្រូវបានគេស្គាល់ច្រើន ដោយហៅនាងថា «ស្កាយ» បន្ទាប់ពីល្បីក្នុង​ការសម្តែង​ភាពយន្ត ប្រភេទ 18+ រឿង «ស្នេហាល្ងង់+ល្ងង់» ដែលមានឈុតឆាកស្នេហាក្តៅសាច់ច្រើន ។ក្រៅពីការងារសម្តែង និងបង្ហាញម៉ូដ កញ្ញាគៀត បេឡា ហៅហ្វាហ្វា ក៏មានមុខរបរបើកហាងគុយទាវ យីហោ «ណងហ្វា គុយទាវទឹកខ្មៅ» ដែលមានទីតាំង ផ្ទះលេខ 24E0 ផ្លូវលេខ 432 សង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ ផងដែរ៕ ខៀវទុំ

RELATED ARTICLES