Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់រំលោភស្រី រត់គេច៨ថ្ងៃ ដេកគុក

ចាប់រំលោភស្រី រត់គេច៨ថ្ងៃ ដេកគុក

ខេត្តប៉ៃលិន ៖ ជនសង្ស័យល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ រហូតបានសម្រេច បន្ទាប់ មកបានព្យាយាមរត់គេចខ្លួនអស់រយៈពេល៨ថ្ងៃ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន នាំយកទៅ ចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន និងត្រូវតុលាការសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

ជនត្រូវចោទ មានឈ្មោះទេព ភឿន ហៅចិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅបច្ចុប្បន្ន ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកសាលាក្រៅ បាននាំខ្លួនជន ត្រូវចោទម្នាក់ ទៅឃុំខ្លួននៅពន្ធនាគារខេត្តប៉ៃលិន  កាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោកអ៊ុន ដាវីឌ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ពីបទ រំលោភសេពសន្ថវៈ។

ប្រភពដដែល បញ្ជាក់ថា ការឃុំខ្លួនជនត្រូវចោទខាងលើនេះ ពាក់ព័ន្ធក្នុងករណីរំលោភសេពសន្ថវៈមានស្ថាន ទម្ងន់ទោសទាក់ទងលើជនរងគ្រោះ ប្រព្រឹត្តនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាល ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣៕

RELATED ARTICLES