Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចៅអធិការវត្ត វ៉ៃលោកនេន បែ...ក ...ក្បា...ល

ចៅអធិការវត្ត វ៉ៃលោកនេន បែ…ក …ក្បា…ល

ភ្នំពេញ ៖ លោកនេន ១អង្គ ត្រូវបានព្រះចៅអធិការវត្ត វាយរបួសបែកព្រះសិរ (ក្បាល) រងរបួសយ៉ាងដំណំ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ គ្រូពេទ្យដេរមុខរបួស ៥ថ្នេរ លុះក្រោយពីសមត្ថកិច្ចចុះសួរនាំ ត្រូវព្រះចៅអធិការវត្ត បញ្ជាក់ថា មូលហេតុបណ្តាលមកពីមានសាមណេរខ្លះ លួចប្រាក់ លួចឆាន់ចង្ហាន់ និង លួចចេញក្រៅវត្ត ទើបព្រះអង្គវាយព្រមានខ្លះទៅ។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចសាលាឆាន់ ក្នុងវត្តវេឡុវ័ន ដោកពោយ គោកក្រោល ស្ថិតក្នុងភូមិឫស្សីសាញ់ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ។

សាមណេរដែលរងរបួស មានព្រះនាម អុក ទីណា ព្រះជន្ម៩វស្សា រងរបួសបែកថ្ងាស (ដេរ៥ថ្នេរ) កំពុងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពស្រីស្នំ។ ចំណែកព្រះចៅអធិការ មានព្រះនាម បឿត សុម៉ៅសុវណ្ណរ៉ា ជាចៅអធិ ការវត្តវេឡុវ័នដោកពោយ គោកក្រោល ស្ថិតក្នុងភូមិឫស្សីសាញ់ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចបាន ទទួលសេចក្តីរាយការណ៍ថា មានករណីប្រើអំពើហិង្សា បង្កឡើងដោយចៅអធិការវត្តព្រះនាម បឿត សុម៉ៅ សុវណ្ណរ៉ា បានវាយទៅលើសាមណេរព្រះនាម អុក ទីណា ព្រះជន្ម៩វស្សា បណ្តាលឱ្យមានរបួសបែកថ្ងាស ដេរ៥ថ្នេរ។

ក្រោយពីទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃដដែល កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកស្រីស្នំ សហការជាមួយកម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយនាងងួន លោកអភិបាល ស្រុក ប្រធានក្រុមប្រឹក្សាស្រុក ព្រះអនុគណស្រុក លោកអធិការស្រុក លោកមេឃុំ ធ្វើការសម្របសម្រួលជា មួយអាណាព្យាបាលសាមណេរងគ្រោះ និងធ្វើការសម្របសម្រួលបញ្ចប់រឿង នៅសាលាស្រុកស្រីស្នំ រួចហើយ ព្រះចៅអធិការវត្ត ដែលប្រើហិង្សាលើសាមណេរងគ្រោះ ក៏បានសារភាពកំហុសនិងធ្វើកិច្ចសន្យា បញ្ឈប់ សកម្មភាពហិង្សាលើសាមណេរតទៅទៀត។

តាមការបញ្ជាក់ពីព្រះចៅអធិការវត្ត មូលហេតុដែលនាំឱ្យកើតមានអំពើហិង្សាបែបនេះ ដោយសារតែមាន សាមណេរមួយចំនួន លួចប្រាក់ លួចឆាន់ចង្ហាន់លោកគ្រូចៅអធិការវត្ត និងលោកសង្ឃផ្សេងៗទៀត ព្រមទាំង លួចចេញទៅក្រៅវត្ត គ្មានការអនុញ្ញាត ទើបព្រះអង្គវាយ ព្រមាន អប់រំខ្លះទៅ៕

RELATED ARTICLES