Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បាត់កូនក្រមុំ ម៉ែប្តឹងប៉ូលិសជួយរក

 បាត់កូនក្រមុំ ម៉ែប្តឹងប៉ូលិសជួយរក

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានជិះម៉ូតូចេញពីផ្ទះ ប្រាប់ម្តាយថាទៅធ្វើការ ស្រាប់តែបាត់ដំណឹងសូន្យឈឹង មិនឃើញត្រឡប់មកផ្ទះវិញ លុះម្តាយទៅសួរនៅកន្លែងធ្វើការក៏មិនឃើញមក ទើបម្តាយភ័យឆោឡោ តាម ស្វែងរកមិនឃើញ ក៏កាន់រូបថតកូនស្រី ទៅប្តឹងសមត្ថកិច្ច ដើម្បីឱ្យជួយស្វែងរក។

យុវតីដែលបាត់ខ្លួន មានឈ្មោះគាងហុង ស្រីពេជ្រ អាយុ១៨ឆ្នាំ ជាបុគ្គលិកហាង Cafe Amazon សាខាផ្សារ ដីហុយ ស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ យុវតីរូបនេះ បានបាត់ខ្លួនតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មកម៉្លេះ ហើយគិតត្រឹមដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅមិនទាន់មានដំណឹងនៅឡើយ។

តាមប្រភពពីម្តាយរបស់យុវតីខាងលើ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ កូនស្រីរបស់គាត់ ឈ្មោះគាងហុង ស្រីពេជ្រ ដែលជាបុគ្គលិកហាងកាហ្វេ Amazon បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1AU-2619 ចេញពីផ្ទះ ឯភូមិឫស្សី៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយប្រាប់ថាទៅធ្វើការនៅហាងកាហ្វេ Cafe Amazon សាខាផ្សារដីហុយ ដូចសព្វដង រួចក៏បាត់ខ្លួន មិនឃើញត្រឡប់មកផ្ទះវិញនោះទេ។

ម្តាយយុវតីខាងលើ បានបន្តថា បន្ទាប់ពីដឹងថាកូនស្រីបាត់ខ្លួន គាត់ម្តាយ និងក្រុមគ្រួសារ បានចែកផ្លូវគ្នាតាម ស្វែងរកដែរ តែមិនមានតម្រុយសោះ ទើបសម្រេចមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមាន ជ័យ២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ជាមួយនេះ ឪពុកម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់នបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញ យុវតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់ តាមរយៈលេខទូរស័ព្ទ ០៩២ ៦៦ ២២ ៦៣ និង ០១២ ៣៤ ២៤ ០៣ ដោយអនុគ្រោះ៕

RELATED ARTICLES