ភ្នំពេញ : សមត្ថកិច្ចនគរបាលប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានពេលមកដល់ខាងក្រោយសាលាប្រទះឃើញយុវជនក្មេងប្រុស២នាក់កាន់ដុំថ្មនៅដៃហើយឃាត់យកមកប៉ុស្តិ៍សាកសួរនាំ កាលវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៣ ខែ មករា ឆ្នាំ ២០១៧នៅចំណុចខាងក្រោយវិទ្យាល័យផ្សារដើមថ្កូវ តាមផ្លូវ១៥៥កែងផ្លូវ៤៨៨ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យុវជនទី១មានឈ្មោះ ណន ផានិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមុត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញជាអ្នកកាន់ដុំថ្មយុវជនទី២មានឈ្មោះ ប៊ុន សំណាង ភេទប្រុស អាយុ១៦ឆ្នាំមុខរបរជាសិស្សវិទ្យាល័យផ្សារដើមថ្កូវថ្នាក់ទី៩D1 ស្នាក់នៅផ្ទះលេខ៣៦ តាមផ្លូវ៣២បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យត្រូវជាមិត្តភ័ក្រ្តបានប្រាប់សមត្ថកិច្ចនគរប៉ុស្តិ៍ថាការពិតគាត់ទាំង២នាក់ជាមិត្តភ័ក្រ្តប្រលែងគ្នាលេងតាមដងផ្លូវទេហើយមិត្តភ័ក្រ្តកាន់ដុំថ្មជ្រលងលេងដាក់ខ្ញុំមិនមានគោលបំណាងចង់គប់ទៅលើអ្នកណាទេគ្រាន់តែប្រលែងគ្នាទេហើយសូមអភ័យទោសដល់សមត្ងកិច្ចផងដែរ ។
ប្រភពពត៍មានពីសមត្ថកិច្ចនគរបាលបុ៉ស្តិ៍ផ្សារដើមថ្កូវ ខណ្ឌចំការមន បានប្រាប់ថា ដោយកម្លាំងល្បាតក្នុងមូលដ្ឋានឃាត់យុវជន២នាក់ដោយកាន់ដុំថ្មយកមកប៉ុស្តិ៍សួរនាំក្រោយពីស្ដាប់ការរៀបរាប់ពីយុវជនទាំង២នាក់ បានប្រាប់រួចរាល់អស់ ក៏មិនទាន់មានសកម្មភាពឬក៏មានជនរងគ្រោះដាក់ពាក្យបណ្ដឹងដែរ ក្រោយមកក៏អោយក្រុមគ្រួសារមកធានាយកយុវជនត្រលប់ទៅវិញ និងឈប់លេងបែបនេះទៀត៕